ប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមឆ្លងឆ្នាំ សកល២០២៥ នៅសួនច្បារមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង
(ខេត្តស្វាយរៀង)៖ យើងឃើញប្រពលរដ្ឋយ៉ាងច្រើនកុះករបានមកកម្សាន្តតាមសួនច្បារមាត់ទន្លេរវ៉ៃគោ ក្រុងស្វាយរៀង ដោយមានការជួបជុំគ្នាជាក្រុមដើម្បីរង់ចាំដល់ម៉ោង១២រំលងអាធ្រាត្រឆ្លងឆ្នាំចាស់២០២៤ចូលឆ្នាំថ្មី២០២៥ នារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងនោះផងដែរនៅតាមដងផ្លូវនៅក្នុងខេត្តស្វាយរៀងក៏ដូចជាតាមបណ្តាលស្រុកនីមួយៗគេសង្កេតឃើញមានការរៀបចំដាក់ភ្លើងលម្អតាមដងផ្លូវក្នុងនោះការជួបជុំគ្នាហូបចុកជាលក្ខណៈគ្រួសារតាមខ្នងផ្ទះយ៉ាងសប្បាយដើម្បីរង់ចាំវេលាឆ្លងឆ្នាំមកដល់ផង។
យោងតាមរបាយការណ៍របស់មន្ទីរទសចរណ៍ខេត្តស្វាយរៀង បានឲ្យដឹងថាចំនួនភ្ញៀវទេសចរណ៍រ និងប្រជាពលរដ្ឋដើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តស្វាយរៀង ជាពិសេសមាត់ទន្លេវ៉ៃគោនាយប់ឆ្លងចូលឆ្នាំសកល២០២៥ (គិតចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ និងថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៥) មានចំនួនសរុបប្រមាណ ១៩,០៥២នាក់ ស្រី៧,៥៩០ នាក់។
ក្នុងនោះតំបន់ទេសចរណ៍ និងរមណីយដ្ឋានរួមមាន រមណីយដ្ឋានព្រៃបាសាក់ រមណីយដ្ឋានកែច្នៃគុជស្វាយព្រៃ និងសួនច្បារមាត់ទន្លេរវ៉ៃគោមានប្រជាពលរដ្ឋមកកម្សាន្តលេងយ៉ាងកុះករនារាត្រីឆ្លងចូលឆ្នាំសកល២០២៥ដោយអមនឹងការបាញ់កាំជ្រួច ការប្រគំតន្ត្រីកំដរបរិយាកាស ការតាំងពិព័រណ៍មុខទំនិញផ្សេងៗ ។
ចំពោះសន្តិសុខសណ្តាប់ធ្នាប់ត្រូវបានសមត្ថកិច្ចទាំងនគរបាលនិងអាវុធហត្ថដាក់តាមគោលដៅនិងចល័តតាមដងផ្លូវដើម្បីការពារសុវត្ថិភាពជួនដល់បងប្អូនប្រជាពលរដ្ឋនាឱកាសឆ្លឆ្នាំសកល២០២៥នេះ៕
ដោយ:ភក្ដី









No comments:
Post a Comment