ខេត្តស្វាយរៀង ប្រារព្ធធ្វើមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៦ ថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា
នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមម៉ែនវិបុល ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតីក្នុង មិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ថ្ងៃកំណើតរណសិ្សត្រីសង្គ្រោះជាតិកម្ពុជាបច្ចុប្បន្នរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤)ដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃតំណាងកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ នៅតាមមន្ទីរអង្គភាពនានា គ្រូអ្នកគ្រូសិស្សនិស្សិតជាច្រើនទៀត។
ឯកឧត្តមម៉ែន វិបុល បានបញ្ជាក់ថារណសិរ្ស ២ ធ្នូបានចាប់បដិសន្ធិនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅស្រុកស្នួល ខេត្តក្រចេះ និងបានប្រកាសចេញសេចក្តី ថ្លែងការណ៍ ១១ ខ របស់ខ្លួន។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានកើតឡើងដោយសារកម្លាំងមហាសាមគ្គីប្រជាជាតិអ្នកស្នេហាជាតិ ទាំងក្នុងនិង ក្រៅប្រទេស្រទេស ដែលមាន សម្ដេចអគ្គមហាពញាចក្រីហេងសំរិន សម្ដេចអគ្គមហាធម្មពោធិសាលជាស៊ីម សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដើម្បីព្រួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតហើយទទួលបានជ័យជំនះលើរបបនេះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ឯកឧត្តមម៉ែន វិបុលបានលើកឡើងនៅក្នុងអង្គមិទិ្ទញដើម្បី
១- បន្តចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីថែរក្សាសន្តិភាពស្ថេរភាពនយោបាយសន្តិសុខសម្រាប់ធ្នាប់សង្គមការពារមរណភាពទឹកដីឲ្យបានរឹងមាំ។
២- រណសិរ្សគ្រប់ថ្នាក់ត្រូវពង្រឹងនិងបង្រីករចនាសម្ព័ន្ធចាត់តាំងសមត្ថភាពគ្រប់គ្រងនិងដឹកនាំអនុវត្តការងារស្វែងរកប្រភពគាំទ្រឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។
៣- រង្សីគ្រប់ថ្នាក់ត្រូវអប់រំបំផុសចលនាការយល់ដឹងនានារបស់រាជរដ្ឋាភិបាលកម្ពុជាឲ្យយល់ជ្រុតជ្រាបទូលំទូលាយក្នុងសង្គមនិងក្នុងមហាជន។
៤- ចូលរួមតស៊ូក្នុងការទប់ស្កាត់រាល់ឧបាយកលនិងសកម្មភាពបំបែកបំបាក់សាមគ្គីភាពពីក្រុមប្រឆាំងមជ្ឈដ្ឋានអមិត្តទាំងក្នុងនិងក្រៅប្រទេសមកលើប្រជាជាតិយើង ។
៥- ពង្រឹងនិងថែរក្សាឲ្យបានរឹងមាំនូវសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងទាំងទស្សនៈគោលនយោបាយនិងនយោបាយសតិអារម្មណ៍តាមគោលការណ៍ រក្សាចាស់បង្កើនថ្មី ។
៦- ចូលរួមអនុវត្តមាគ៌ាគោលនយោបាយការទូតសន្តិភាពនិងសហប្រតិបត្តិការស្មើភាពគ្នាជាមួយបណ្ដាប្រទេសនានានៅលើពិភពលោក។ដោយឈរលើមូលដ្ឋានគោរពឯករាជ្យអធិបតេយ្យភាពស្មើសិទ្ធិគ្នាក្នុងប្រយោជន៍ទាំងសងខាង។ស្របតាមបាវបញ្ជនារបស់រាជរដ្ឋាភិបាលកំណែទម្រង់ខាងក្នង កសាងមិត្តខាងក្រៅដោយឈរលើមូលដ្ឋានឯករាជ្យ

































































No comments:
Post a Comment