កិច្ចប្រជុំសាមញ្ញលើកទី៦ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, December 4, 2024

កិច្ចប្រជុំសាមញ្ញលើកទី៦ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

 


កិច្ចប្រជុំសាមញ្ញលើកទី៦ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង


(ស្វាយរៀង): នាព្រឹកថ្ងៃពុធ៤ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៦ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។ 


របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖

១. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥។

២. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារ របស់រដ្ឋបាល ខេត្តប្រចាំខែវិច្ឆិកា និងទិសដៅបន្តខែធ្នូ ឆ្នាំ២០២៤។ 

៣. អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រីរាជការសាលាខេត្ត។ 

៤. ស្តាប់របាយការណ៍ប្រចាំខែវិច្ឆិកា  និងទិសដៅការងារបន្តខែធ្នូ ឆ្នាំ២០២៤ របស់       គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។ 

៥. ស្តាប់របាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅការងារបន្តខែធ្នូ ឆ្នាំ២០២៤ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។ 

៦.សេចក្តីផ្សេងៗ៕

ដោយ:ភក្ដី




















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages