ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញយន្តការសំខាន់ៗមួយចំនួនសម្រាប់ចក្ខុវិស័យនៅក្នុងអាណត្តិថ្មីនេះ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, December 5, 2024

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញយន្តការសំខាន់ៗមួយចំនួនសម្រាប់ចក្ខុវិស័យនៅក្នុងអាណត្តិថ្មីនេះ

 


ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញយន្តការសំខាន់ៗមួយចំនួនសម្រាប់ចក្ខុវិស័យនៅក្នុងអាណត្តិថ្មីនេះ 


(ស្វាយរៀង): ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍លើកឡើងថា ដើម្បីធានាដល់ការអភិវឌ្ឍន៍ភាពរីកចម្រើននៅ ផ្លូវ ថ្នល់ ក្នុងប្រទេសកម្ពុជា ឯកឧត្តមបានដាក់ចេញយន្តការសំខាន់ៗមួយចំនួនសម្រាប់ចក្ខុវិស័យនៅក្នុងអាណត្តិថ្មីនេះ -ការពង្រឹងបទដ្ឋានបច្ចេកទេស, -ការពង្រឹងការទទួលខុសត្រូវ, -ការពង្រឹងគុណភាពសុវត្តិភាពទាំងផ្លូវថ្នល់ ទាំងមន្ត្រីបម្រើការងារក្នុងវិស័យសាធារណការ។


ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍លើកឡើងបែបនេះ គឺនៅក្នុងឱកាសដែល ឯកឧត្តមបានអញ្ជើញជាគណ:អធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។


ឯកឧត្តម ក៏បានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីធានាបាននូវគុណភាពប្រសិទ្ធភាពការងារអំពីការអភិវឌ្ឍន៍ផ្លូវថ្នល់ឲ្យបាន ជាប់គង់វង្សយូរអង្វែង យើងត្រូវមានការចូលរួមសហការគ្នារវាងប្រជាពលរដ្ឋឲ្យបានច្រើនដោយមិនត្រូវដឹកលើសទម្ងន់កំណត់ជាដើម ម្យ៉ាងវិញទៀតនោះ គឺត្រូវរៀបចំសហការ ធ្វើយ៉ាងណាដើម្បីឲ្យផ្លូវមានភាពរស់រវើក មានន័យថា ត្រូវធ្វើបុរ៉េសកម្មជាមួយនឹង ផ្លូវថ្នល់ទាំងអស់នោះដោយត្រូវបន្តថែទាំជួសជុលក្រោយពីធ្វើរួចនៅត្រង់ចំណុចណាដែលមានការខូចខាត ឲ្យបានទាន់ពេលវេលា ដើម្បី បង្ការទប់ស្កាត់កុំឲ្យមានការរីករាលដាលខូចផ្លូវកាន់តែធំ បន្តទៀតនោះផងដែរ។ 


ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរសាធារណការខេត្តស្វាយរៀង ដែលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ ផ្លូវថ្នល់ជួសជុលថែទាំជាបន្តបន្ទាប់ធ្វើយ៉ាងណាដើម្បីឲ្យផ្លូវទាំងអស់នេះធានាបាននូវគុណភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាពរហ័ស និងទាន់ពេលវេលា។ 


មានប្រសាសន៍ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ក៏បានមានប្រសាសន៍លើកឡើងថា ដោយបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ខេត្តក៏បានខិតខំយកចិត្តទុកដាក់អភិវឌ្ឍន៍កសាងនូវផ្លូវ ពីផ្លូវខ្សាច់ភ្នំ ផ្លូវក្រាលគ្រូក្រហម រហូតដល់ផ្លូវចាក់បេតុង ឈានទៅដល់ផ្លូវជាតិ ផ្លូវកៅស៊ូ បន្ថែមទៀតនោះផងដែរ។ ទាំងអស់នេះគឺបង្ហាឲ្យឃើញពីភាពរីកចម្រើនរបស់ខេត្តដែលបានយកចិត្តទុកដាក់ខិតខំពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើយ៉ាងណាដើម្បី បង្ករភាពីស្រួលដល់ប្រជាពលរដ្ឋ៕

ដោយ:ភក្ដី





















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages