ពិធីសំណេះសំណាល និងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ ជូនដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយពីព្រឹត្តិការណ៍អន្តរជាតិក្នុងឆ្នាំ២០២៤ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, December 6, 2024

ពិធីសំណេះសំណាល និងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ ជូនដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយពីព្រឹត្តិការណ៍អន្តរជាតិក្នុងឆ្នាំ២០២៤


 (ស្វាយរៀង): នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ សាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម សរ សិទ្ធិ  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា រួមនិងឯកឧត្តម ស្វាយ សំអ៊ាង បានអញ្ជើញអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និង លោកជំទាវ កែ សួនសុភី ស សុខា ជូនដល់ ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយពីព្រឹត្តិការណ៍អន្តរជាតិក្នុងឆ្នាំ២០២៤។


ឯកឧត្តម សរ សិទ្ធិ  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា: ការប្រមូលផ្តុំហ្វឹកហាត់ មានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែកីឡាករ-កីឡាការិនី ធ្វើបានល្អក្នុងការបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់ នាពេលកន្លងមក ហើយជ័យជម្នះដែលកីឡាករ កីឡាការិនីទទួលបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ ពីការ ខិតខំហ្វឹកហាត់ ជាប្រចាំគួបផ្សំការតស៊ូព្យាយាម គោរពវិន័យប្រកបដោយ ក្រមសីលធម៌ល្អ និងបទដ្ឋាន បច្ចេកទេស បានត្រឹមត្រូវនៅក្នុងការប្រកួត។


ឯកឧត្តម សរ សិទ្ធិ អោយដឹងទៀតថា ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិតវៃឆ្លាត បានយល់ព្រមទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ខាងមុខនេះ ផងដែរ។


ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ សូមផ្តល់អនុសាសន៍មួយចំនួន ដល់គ្រូបង្វឹក កីឡាករ កីឡាការិនី ដូចខាងក្រោម៖

១-ត្រូវពង្រឹងវិន័យ និងការហ្វឹកហាត់បច្ចេកទេសថ្មីៗ បន្ថែមទៀត ។

២-ត្រូវតែគោរពវិន័យ និងមានក្រមសីលធម៌ល្អ ។

៣-ត្រូវខិតខំព្យាយាមហ្វឹកហាត់បន្ថែមទៀត។

៤-ត្រូវតែអនុវត្តតាមកម្មវិធីហ្វឹកហាត់ដែលគ្រូបង្វឹកបានដាក់ឱ្យ ។ 


ជាចុងបញ្ចប់លោកក៏សូមកោតសរសើរ ចំពោះប្រតិភូគ្រូបង្វឹក ដែលបានដឹកនាំកីឡាករ-កីឡាការិនី ទៅចូលរួមប្រកួត ដោយឈរលើស្មារតី  មិត្តភាព សាមគ្គីភាព និងការ យោគយល់ គ្នា ហើយគោរពបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសនៃការប្រកួត ពោល គឺ៖ "កីឡាដើម្បីសុខភាព សន្តិភាពមិត្តភាព សាមគ្គីភាព" និងបង្កើននូវគុណផលបច្ចេកទេស តាមទិសស្លោក «កីឡា កសាង មនុស្ស- មនុស្សកសាងជាតិ» ដើម្បីភាពសុខដុមរមនា នៅក្នុងសង្គមជាតិយើងផងដែរ៕

ដោយ:ភក្ដី




















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages