ប្រជាពលរដ្ឋ ក្រុងបាវិត ខេត្តស្វាយរៀង ដែលអាស្រ័យផលលើដីចំការកូនគគីរ នឹងទទួលបានប្លង់កម្មសិទ្ធិក្នុងពេលឆាប់ៗខាងមុខ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, January 18, 2025

ប្រជាពលរដ្ឋ ក្រុងបាវិត ខេត្តស្វាយរៀង ដែលអាស្រ័យផលលើដីចំការកូនគគីរ នឹងទទួលបានប្លង់កម្មសិទ្ធិក្នុងពេលឆាប់ៗខាងមុខ

 ប្រជាពលរដ្ឋ ក្រុងបាវិត ខេត្តស្វាយរៀង ដែលអាស្រ័យផលលើដីចំការកូនគគីរ នឹងទទួលបានប្លង់កម្មសិទ្ធិក្នុងពេលឆាប់ៗខាងមុខ


នាព្រឹក១៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍ អភិបាលខេត្តស្វាយរៀង បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងកំណត់ព្រំដីដែលប្រជាពលរដ្ឋបានអាស្រ័យផលលើដីចម្ការកូនគគីរ ស្ថិតនៅក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីឲ្យប្រជាពលរដ្ឋមានប្លង់កម្មសិទ្ធិស្របច្បាប់។

 

បើតាមការឱ្យដឹងពី លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រមទាំងមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដែលបានដាក់ចេញនូវផែនការឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លី ដោយចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២៣មក ហើយខេត្តស្វាយរៀង គ្រោងបញ្ចប់ចុះបញ្ជីដីធ្លីនៅចុងខែមករាឆ្នាំ២០២៥នេះផងដែរ។

 

លោក ម៉ិញ ស៊ីចាយ បានបន្ថែមទៀតថា ជាគោលការណ៍របស់រាជរដ្ឋាភិបាល បានផ្ដល់កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យផលដែលមួយផ្នែកកន្ទុយដីរបស់ពលរដ្ឋ ជាន់នៅលើដីចំការកូនគគីរ ដែលគ្រប់គ្រងដោយក្រសួងកសិកម្ម។ ដោយសារមានការទទូចពីពលរដ្ឋ ដើម្បីធ្វើប្លង់កម្មសិទ្ធិដីធ្លី រដ្ឋបាលខេត្តដែលមានការយកចិត្តទុកដាក់ពីអភិបាលខេត្តស្វាយរៀង បានលើកគោលការណ៍នេះទៅក្រសួងដែនដី និងក្រសួងកសិកម្ម ដើម្បីកាត់ឆ្វៀលដីនេះធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ឥឡូវដោយបានគោលការណ៍ហើយមន្ត្រីជំនាញ បានចុះកំណត់អត្តសញ្ញាណកម្ម ផ្អែកទៅលើប្រវត្តិកាន់កាប់ ទំហំក្បាលដី អត្តសញ្ញាណឈ្មោះអ្នកកាន់កាប់ ប្រមូលព័ត៌មានមកចងក្រង អំពីចំនួនក្បាលដីដែលពាក់ព័ន្ធ ដើម្បីមានគោលការណ៍កាត់ចេញ ហើយសល់ប៉ុន្មានចុះបញ្ជីទៅជាកម្មសិទ្ធិរបស់រដ្ឋ។

 

លោកបានបន្តថា រដ្ឋបាលក្រុងបាវិត បានធ្វើលិខិតជូនដំណឹង នឹងផ្សព្វផ្សាយតាមផេកហ្វេសបុករបស់រដ្ឋបាលក្រុង ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមក្នុងការកំណត់អត្តសញ្ញាណកម្ម។ ក្រុមការងារ និងនៅប្រចាំការរហូតដល់ចប់ការវាស់វែងដីធ្លីដែលយ៉ាងយូរមួយអាទិត្យប៉ុណ្ណោះ ធ្វើឲ្យរួចរាល់ជូនប្រជាពលរដ្ឋដែលបានអាស្រ័យផល៕













No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages