ឯកឧត្តមបណ្ឌិត លី ធុជ ចាត់ទុកមហាជន និងប្រជាពលរដ្ឋ គឺជាអាយុជីវិតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សង្គមជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Sunday, January 19, 2025

ឯកឧត្តមបណ្ឌិត លី ធុជ ចាត់ទុកមហាជន និងប្រជាពលរដ្ឋ គឺជាអាយុជីវិតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សង្គមជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

 


ឯកឧត្តមបណ្ឌិត លី ធុជ ចាត់ទុកមហាជន និងប្រជាពលរដ្ឋ គឺជាអាយុជីវិតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សង្គមជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។


(ស្វាយរៀង) រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ តាងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគណបក្ស សមាជិក សមាជិកាគណបក្សសង្កាត់បាទី សង្កាត់ប្រាសាទ បក្សភូមិ ក្រុមបក្ស និងគ្រួសារបក្ស ដែលបានប្រព្រឹត្តិទៅនៅទីស្នាក់បក្សសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។


ក្នុងពិធីសំណេះសំណាល ឯកឧត្តមបណ្ឌិត លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាពិសេសការសាកសួរសុខទុក្ខដោយផ្ទាល់ពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ជូនចំពោះសមាជិក សមាជិកាគណបក្សក្រុងបាវិត គណបក្សសង្កាត់ បក្សភូមិ ក្រុមបក្ស និងគ្រួសារបក្សទាំងអស់ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារគណបក្សទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងតែងតែយកចិត្តទុកដាក់ក្នុងការកសាងនូវទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយសមាជិក សមាជិកាគណបក្សនៅតាមមូលដ្ឋាន ជាពិសេសចូលរួមជួយដោះស្រាយនូវបញ្ហាប្រឈម និងតម្រូវការនានានៅតាមមូលដ្ឋាន ដើម្បីបម្រើឱ្យគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋតាមមូលដ្ឋាន។ ឯកឧត្តមបណ្ឌិត លី ធុជ បានកោតសរសើរចំពោះគណបក្សសង្កាត់ទាំងប្រាំ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលបានយកចិត្តទុកដាក់ និងរៀបចំរចនាសម្ព័ន្ធគណបក្សឱ្យមានគ្រប់ជាន់ថ្នាក់ ដើម្បីរួមចំណែកលើកកេត្យានុភាពរបស់គណបក្ស។


ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត លី ធុជ បានជម្រុញឱ្យក្រុមការងារគណបក្ស និងសមាជិក សមាជិកាគណបក្សតាមសង្កាត់ទាំងអស់ បន្តកសាងនូវទំនាក់ទំនងកាន់តែប្រសើរឡើង និងកាន់តែជិតស្និទ្ធជាមួយមហាជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពីព្រោះពួកគាត់គឺជាអាយុជីវិតរបស់គណបក្ស ក្នុងការកែលំអសង្គមជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង៕

ដោយ:ភក្ដី
















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages