ទេសរដ្ឋមន្រ្តី គន់ គីម ចុះត្រួតពិនិត្យសកម្មភាពកងពលតូចដឹកជញ្ជូនលេខ៩៩ បូមទឹកសង្រ្គោះស្រូវប្រាំងប្រជាកសិករនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, February 8, 2025

ទេសរដ្ឋមន្រ្តី គន់ គីម ចុះត្រួតពិនិត្យសកម្មភាពកងពលតូចដឹកជញ្ជូនលេខ៩៩ បូមទឹកសង្រ្គោះស្រូវប្រាំងប្រជាកសិករនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង

 ទេសរដ្ឋមន្រ្តី គន់ គីម ចុះត្រួតពិនិត្យសកម្មភាពកងពលតូចដឹកជញ្ជូនលេខ៩៩ បូមទឹកសង្រ្គោះស្រូវប្រាំងប្រជាកសិករនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង

(ស្វាយរៀង): នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ សកម្មភាព របស់កងកម្លាំងបញ្ជាការដ្ឋានកងពលតូចដឹកជញ្ជូនលេខ៩៩ បូមទឹកដាក់ស្រែប្រាំង ប្រជាកសិករនៅតាមបណ្តាឃុំនានា នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង។


នៅក្នុងឱកាសនោះដែរក៏មានការចូលរួមពី លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង កងកម្លាំង អាជ្ញាធរស្រុក និងលោកប្រធាន-អនុប្រធានមន្ទីរនានាជុំវិញខេត្តជាច្រើននាក់ទៀត។


សូមបញ្ជាក់ថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏ដូចជាអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុនៃក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន កាលពីថ្ងៃទី២ ខែកុម្ភៈកន្លងទៅថ្មីៗនេះ បានដឹកនាំកម្លាំងទ័ពចំនួន១៥០នាក់ រួមនិងម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង ទុយោបូមទឹក ចប បង្គី និងសម្ភារៈចាំបាច់មួយចំនួន ចុះជួយអន្តរាគមន៍ដោយផ្ទាល់ជាមួយអាជ្ញាធរស្រុកចន្ទ្រា ដើម្បីជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ ដែលកំពុងប្រឈមនិងកង្វះទឹកស្រោចស្រព ស្ថិតនៅឃុំសំរោង ឃុំទួលស្តី និងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ចំនួន៦៥៧ហិកតា ក្នុងចំណោមស្រែប្រាំង សរុបចំនួន៤៧៤២ហិកតា៕

ដោយ:ភក្ដី























































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages