លោកបណ្ឌិត សម តារា តំណាងរាស្រ្តមណ្ឌលស្វាយរៀង ជំរុញកសិករដាំបន្លែធម្មជាតិឱ្យបានច្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាព និងសុខុមារភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, February 20, 2025

លោកបណ្ឌិត សម តារា តំណាងរាស្រ្តមណ្ឌលស្វាយរៀង ជំរុញកសិករដាំបន្លែធម្មជាតិឱ្យបានច្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាព និងសុខុមារភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង

តំណាងរាស្រ្តមណ្ឌលស្វាយរៀង លោកបណ្ឌិត សម តារា ជំរុញកសិករដាំបន្លែធម្មជាតិឱ្យបានច្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាព និងសុខុមារភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកសភាមណ្ឌលស្វាយរៀង និងជាអនុប្រធានគណៈកម្មការទី១ រដ្ឋសភា ចុះជួបសំណេះសំណាលជាមួយស្ត្រីពិការដោយគ្រោះថ្នាក់ចរាចរមានជីវភាពខ្វះខ្វាត និងកសិករអ្នកដាំបន្លែធម្មជាតិនៅភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ដំណើរចុះសួរសុខទុក្ខកសិករដាំបន្លែ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតមានការចូលរួមពីលោកអភិបាលស្រុកចន្ទ្រា ក្រុមការងារគណបក្សខេត្ត អាជ្ញាធរដែនដីជាច្រើនរូបទៀតផងដែរ។ លោកបណ្ឌិត សម តារា បានជំរុញកសិករដាំបន្លែនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ឱ្យបន្តខិតខំពង្រីក វិសាលភាពក្នុងការដាំដុះបន្លែធម្មជាតិឱ្យបានច្រើនបន្ថែមទៀត ដើម្បីលើកស្ទួយដល់ជីវភាពគ្រួសារ លើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់។ ក្នុងឱកាសដែល លោកបណ្ឌិត


លោកបណ្ឌិតបានថ្លែងកោតសរសើរ និងថ្លែងអំណរគុណអាជ្ញាធរដែនដីនៅក្នុងមូលដ្ឋានស្រុកចន្ទ្រា ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬបក្ខពួកក៏ដូចជាការរក្សាស្ថិរភាព នយោបាយ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។


នាឱកាសនោះ លោកបណ្ឌិតបានថ្លែងកោតសរសើរកសិករ ហុក សារុន ដាំបន្លែធម្មជាតិដែលបានដាំបន្លែជាច្រើនមុខ និងសូមបន្តពង្រីកការដាំដុះបន្លែធម្មជាតិឱ្យបានច្រើនបន្ថែមទៀត ហើយថែរក្សាសុខភាពឱ្យបានល្អ បើមានលទ្ធភាព អាចជួលកម្មករបន្ថែមទៀត ដើម្បីជួយកិច្ចការងារដាំបន្លែ ដោយបានកាត់បន្ថយការប្រើកម្លាំងពលកម្មខ្លួនឯង សុខចិត្តចំណេញតិច ដើម្បីឱ្យសុខភាពបានល្អប្រសើរ។


លោកបណ្ឌិតស្នើឱ្យកសិករ ហុក សារុន បន្តចែករំលែកបទពិសោធន៍ដែលខ្លួនមាន ក្នុងការដាំដុះបន្លែធម្មជាតិ ដល់កសិករដទៃទៀតដើម្បីមានលទ្ធភាពដាំដាំដុះបន្លែឱ្យបានច្រើននិងមានថវិកាផ្គត់ផ្គង់គ្រួសារ ព្រោះបន្លែធម្មជាតិ គឺជាកន្លែងមួយដែលមានតម្រូវការខ្លាំងក្នុងទីផ្សារបច្ចុប្បន្ន។


ជាមួយគ្នានេះលោកបណ្ឌិត សម តារា បានណែនាំបន្ថែមឱ្យអាជ្ញាធរបន្តចូលរួមសហការជាមួយប្រជាពលរដ្ឋឱ្យបានល្អ ក្នុងការអប់រំកូនចៅឱ្យខិតខំរៀនសូត្រ និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ គោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងកុំប្រព្រឹត្តិអំពើទាំងឡាយណាដែលខុសច្បាប់នាំឱ្យមានទោសទណ្ឌដល់ខ្លួនផងដែរ។


បើតាមកសិករឈ្មោះ ហុក សារុន វ័យ៤៣ឆ្នាំ រស់នៅភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្ទ្រា បានឱ្យដឹងថា គាត់បានដាំបន្លែធម្មជាតិនេះអស់រយៈពេលជាង១៥ឆ្នាំមកហើយ តាំងពីគាត់រៀបការដំបូងនៅក្នុងអំឡុងឆ្នាំ២០១០ ហើយបន្លែដែលបានដាំ មានដូចជាត្រកួន ស្ពៃ ត្រឡាច ផ្ទី ននោង ជន្លង់។ល។ ចំពោះទីផ្សារវិញ ដាំបន្លែដំបូង គឺមិនសូវមានទីផ្សារនោះទេ តែចាប់ពីក្រោយកូវីដ១៩ បន្លែធម្មជាតិបានមានទីផ្សារឡើងវិញ ដោយមានឈ្មួញ កណ្ដាលមកទិញដល់ផ្ទះ និងលក់បន្តទៅកាន់រោងចក្រ និងតាមផ្ទះប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលអាចធ្វើឱ្យជីវភាពគ្រួសាររបស់គាត់ធូធារជាងមុន។


សូមបញ្ជាក់ថា នៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកសិករដាំបន្លែនៅឃុំមេសថ្ងក ស្រុកចន្ទ្រា លោកបណ្ឌិតសម តារា បានឧបត្ថម្ភ ថវិកាដល់កសិករដាំបន្លែ និងស្ត្រីគ្រោះថ្នាក់ចរាចរណ៍ពីការនិងក្រុមការងារសរុប ២.២០០០០០រៀលផងដែរ៕















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages