ពិធីសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង អាណត្តិទី ៦
នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំសន្និបាតសាខា អាណត្តិទី ៦ (២០២៥-២០៣០)ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាអាណត្តិទី ៥ និងជាប្រធានអង្គសន្និបាត ព្រមទាំងគណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេស ទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អ្នកអង្កេតការណ៏តាមន្ទីរ អង្គភាពនានា ភ្ញៀវកិត្តិយស និងអាជីវករសរុបចំនួន ២៧០នាក់ ក្នុងនោះមានសមាជិកពេញសិទ្ធិបោះឆ្នោះចំនួន៦៩នាក់ ។
សន្និបាតនេះបានប្រព្រឹត្តិទៅនៅអគារស្និបាតគជ់ស្វាយព្រៃ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដោយអនុវត្តនូវរបៀបវរៈសំខាន់ៗដូចខាងក្រោម៖
១- ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦(២០២៥-២០៣០)
២- ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ (២០២៥-២០៣០)
៣- បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។
អង្គសន្និបាតសាខា បានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី ៦ ដែលមានសមាសភាព ១៥ នាក់ (ស្ត្រី ៣ នាក់) ដោយលទ្ធផលសំឡេងគាំទ្រ៦៩សំឡេងលេី៦៩សំឡេង ។
អនុវត្តតាមនីតិវិធី និងយោងកំណត់ហេតុកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការសាខា អាណត្តិទី ៦ សម្រេចឯកភាពគ្នាជាឯកឆន្ទ ជ្រើសរើស ឯកឧត្តម ប៉េង ពោធិ៍សា ជាប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ហែម ពិសិដ្ឋ អនុប្រធានគណៈកម្មាធិការសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា លោកជំទាវ ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា និងលោកជំទាវ ភួង សារី ជាលេខាធិការ គណៈកម្មាធិការសាខា ។
ក្នុងឱកាសនោះដែរអង្គសន្និបាតបានប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខា អាណត្តិទី ៦ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានចាត់តាំង លោកជំទាវ ដួង វណ្ណា ជាប្រធានកិត្តិយសសាខា និងឯកឧត្តម ម៉ែន វិបុល រួមជាមួយអនុប្រធានកិត្តិយសចំនួន ២៣រូបទៀត ។
បន្ទាប់ពីប្រគល់សេចក្តីសម្រេចស្តីការតែងតាំងគណ:កិត្តយសសាខាជូនលោកជំទាវ ដួង វណ្ណា ប្រធានកិត្តយសសាខា និងប្រគល់ត្រាជូនឯកឧត្តម ប៉េង ពោធិ៍សា ប្រធានគណ:កម្មាធិការសាខាអាណត្តិទី៦ រួចមក លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា
បានអានសេចក្តីថ្លែងការរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមអបអរសាទរ និងប្រកាសគាំទ្រព្រមទាំងទទួលស្គាល់ គណ:កិត្តិយស សមាសភាពគណៈកម្មាធិការសាខា ទាំង១៥ រូប ដែលទទួលបាន នូវទំនុកចិត្ត ពីអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងអាណតិ្តទី៦។
ក្នុងឱកាសនោះដែរក្នុងនាមគណៈកម្មាធិការសាខាអាណត្តិទី ៦ ឯកឧត្តម ប៉េង ពោធិ៍សា បានធ្វេីការប្តេជ្ញាចិត្តដូចខាងក្រោម៖
- ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម
- យកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា
- រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា
- ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា
- យកចិត្តទុកដាក់បន្តការងារពង្រីង និងពង្រីកបណ្តាញអ្នកស្ម័គ្រចិត្តនៅមូលដ្ឋាន យ៉ាងហោចក្នុងមួយភូមិ ២ នាក់
- យកចិត្តទុកដាក់ពង្រីង និង ពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សា ជាគំរូល្អក្នុងការងារមនុស្សធម៌ដល់គ្រឹះស្ថានសិក្សា និងសង្គម
- បន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ ស្ថាប័ន មន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិ ក្នុងបុព្វហេតុ មនុស្សធម៌ប្រមូលផ្តុំកម្លាំងដើម្បីរួមចំណែកកាត់បន្ថយទុកលំបាករបស់ជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយ ។
ចុងបញ្ចប់នៃសន្និបាតនេះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានបន្តកិច្ចប្រជុំតម្រងទិស ជាមួយសមាជិក សមាជិកា គណៈកម្មាធិការសាខា អាណត្ដិទី៦ និងអនុសាខា៨ក្រុងស្រុក ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ឱ្យបានកាន់តែប្រសើរជាងមុន និងទាន់ពេលវេលា៕
No comments:
Post a Comment