ឯកឧត្តម ម៉ែន អេង អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិសា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះត្រួតពិនិត្យវត្តមានគ្រូកិច្ចសន្យា មន្ត្រីកិច្ចសន្យា និងមន្ត្រីប្រភេទផ្សេងទៀត នៅវិទ្យាល័យគោកព្រីង និងមណ្ឌលសុខភាពស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, March 12, 2025

ឯកឧត្តម ម៉ែន អេង អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិសា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះត្រួតពិនិត្យវត្តមានគ្រូកិច្ចសន្យា មន្ត្រីកិច្ចសន្យា និងមន្ត្រីប្រភេទផ្សេងទៀត នៅវិទ្យាល័យគោកព្រីង និងមណ្ឌលសុខភាពស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ឯកឧត្តម ម៉ែន អេង អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិសា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះត្រួតពិនិត្យវត្តមានគ្រូកិច្ចសន្យា មន្ត្រីកិច្ចសន្យា និងមន្ត្រីប្រភេទផ្សេងទៀត នៅវិទ្យាល័យគោកព្រីង និងមណ្ឌលសុខភាពស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង


ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥


ឯកឧត្តម ម៉ែន អេង អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម 

ប៉េង ពោធិសា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះត្រួតពិនិត្យវត្តមានគ្រូកិច្ចសន្យា មន្ត្រីកិច្ចសន្យា និងមន្ត្រីប្រភេទផ្សេងទៀត នៅវិទ្យាល័យគោកព្រីង និងមណ្ឌលសុខភាពស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។


ក៏មានការអញ្ជើញចូលរួមពី លោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណៈខេត្តស្វាយរៀង លោក កែវ ចន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត ក្រុមការងារមន្ទីរមុខងារសាធារណៈ លោក នាយក-នាយករង វិទ្យាល័យគោកព្រីង ប្រធានមណ្ឌលសុខភាពស្វាយជ្រំ លោក លោកស្រីដែលជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យចូលរួមជាច្រើនរូបទៀត។


ថ្លែងក្នុងការចុះត្រួតពិនិត្យវត្តមានគ្រូកិច្ចសន្យា មន្ត្រីកិច្ចសន្យា និងមន្ត្រីប្រភេទផ្សេងទៀត នៅវិទ្យាល័យគោកព្រីង និងមណ្ឌលសុខភាពស្វាយជ្រំ នេះផងដែរ ឯកឧត្តម ម៉ែន អេង បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍សំណង់ទន់វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបណ្តុះស្មារតីរបស់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីដែលមិនអាចខ្វះបាន និងជាចលកររុញច្រាននាវាប្រទេសឱ្យឈានដល់ចំណុចល្អប្រសើរ រីកចម្រើនលើគ្រប់វិស័យ ដែលជាការប្រកួតប្រជែងលើឆាកអន្តរជាតិផ្នែកសមត្ថភាព បច្ចេកវិទ្យា ចំណេះ ជំនាញ និងប្រភេទផ្សេងៗទៀត ហេតុនេះហើយតម្រូវឱ្យយុវជន យុវនារី សិស្សានុសិស្ស ត្រូវមានសុខភាពល្អ មានវិន័យ មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិបានច្រើនតទៅមុខ គួបផ្សំជាមួយនឹងសាលាវិទ្យាល័យគោកព្រីងជាវិទ្យាល័យមួយដែលមានការរីកចម្រើនខ្លាំងក្នុងខេត្ត ក៏ជាសាលាជំនាន់ថ្មី សម្រាប់បណ្តុះគំនិតស្មារតីដល់ប្អូនៗសិស្សានុសិស្សគ្រប់ថ្នាក់។ 


   គួរកត់សម្គាល់បន្ថែមផងដែរថា អ្វីៗដែលបានមកសព្វថ្ងៃនេះ គឺដោយសារតែកត្តាសុខសន្តិភាពជាចម្បង មានសុខសន្តិភាព មានការអភិវឌ្ឍជានិរន្តរ៍ មានសុខសន្តិភាព បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស មានភាពសម្បូរសប្បាយរុងរឿង មានភាពជឿនលឿន គ្រប់ខ្នងផ្ទះមានម៉ូតូ មានឡាន ទំនើបៗ នៅក្នុងការធ្វើដំណើរទីជិត ទីឆ្ងាយ មានផ្ទះរស់នៅយ៉ាងស្រណុកសុខស្រួល មានអាហារហូបចុកគ្រប់គ្រាន់ និងរបស់របរប្រើប្រាស់មិនខ្វះឡើយ។ 


នេះគឺដោយសារតែកត្តាដឹកនាំដ៏ឈ្លាសវៃ និងមគ្គទេសក៍ របស់សម្ដេច តេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នប្រធានព្រឹទ្ធសភា នឹងកំពុងតែបន្តយ៉ាងសកម្មរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងនីតិកាលទី៧នេះ។

















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages