ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ជម្រុញអោយអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចបន្តអនុវត្តគោលនយោបាលភូមិឃុំមានសុវត្ថិភាព
នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នេះឯកឧត្តម ម៉ែន អេង អភិបាលរង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបាន ជម្រុញអោយអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចបន្តអនុវត្តគោលនយោបាលភូមិឃុំមានសុវត្ថិភាពដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋបន្ថែមទៀតតាមរយៈសហការទប់ស្កាត់ដោយពលរដ្ឋយើងទាំងអស់គ្នា ពិសេសធ្វើការវាយបករាល់សកម្មភាពដែលកើតមាននៅមូលដ្ឋានដែល យើងរស់នៅ ។
ការថ្លែងនិងមានប្រសាសន៏របស់ឯកឧត្តម ក្នុងដែលពីធីផ្សព្វផ្សាយពីការជ្រើសរើសកម្មករកម្មការិនីឱ្យចូលធ្វើការផ្សេងៗក្នុងតំបន់រោងចក្រនៅក្នុងខេត្តស្វាយរៀង និងផ្សព្វផ្សាយដល់គ្រួសារក្រីក្រឱ្យចូលរៀននៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។
ហើយក៏មានការអញ្ជើញចូលរួមពី កែវ ច័ន្ទលីប្រធានមន្ទីរព័ត៌មានខេត្ត,លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារបណ្តុះបណ្ដាល និងវិជ្ជាជីវៈខេត្ត, លោកនាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, លោកអភិបាលស្រុករមាសហែក ,លោកនាយប៉ុស្តិ៍ និងលោក-លោកស្រីមេឃុំ នៅក្នុងស្រុករមាសហែក និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត។
ព្រមជាមួយនោះដែរឯកឧត្តម អភិបាលរងខេត្ត បានថ្លែងនិងកោតសសើរដល់អស់លោក លោកស្រីនៅមូលដ្ឋាន និងបានយកអស់នូវស្មារតី កំលាំងកាយចិត្តក្នុងការបំពេញភារកិច្ច យ៉ាងគ្រប់សកម្មភាពចូលរួមចំណែកអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមគ្គទេសក៍ របស់សម្ដេច តេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នប្រធានព្រឹទ្ធសភា នឹងកំពុងតែបន្តយ៉ាងសកម្មរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងនីតិកាលទី៧នេះ។



















No comments:
Post a Comment