ពិធីសំណេះសំណាល និងប្រកាសសមាសភាពថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ
នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះមានរៀបចំធ្វើពិធីសំណេះសំណាលប្រកាសសមាសភាពថ្នាក់ដឹកនាំសមាជិកសមាជិកា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក ម៉ែន អេង អភិបាលរងខេត្ត និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តស្វាយរៀង តំណាងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោកកែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត លោកវ៉ា សុជាតិ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តស្វាយរៀង នៅសាលប្រជុំ អគារ ខ សាលាខេត្តស្វាយរៀង។
លោក វ៉ា សុជាតិ ដែលជាប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យហៅថា IPA បាទបញ្ជាក់ពីគោលបំណងនៃការប្រកាសសមាសភាពសមាគមសម្ព័ន្ធព័ត៌មានឯករាជ្យពេលនេះគឺដើម្បីពង្រឹងរចនាសម្ព័ន្ធរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅគ្រប់ ក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្តដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រី ព្រមទាំងរួមគ្នាធ្វើវាយបកព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត មកលើរាជរដ្ឋាភិបាលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមធ្វើឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំទៅលើការអភិវឌ្ឍន៍ប្រទេសជាតិ។
មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះលោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត និងលោក ម៉ែន អេងអភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរចំពោះសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ IPA ដែលត្រូវបានបង្កើតឡើងរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយការអភិវឌ្ឍន៍ក្នុងខេតស្វាយរៀង។
លោក ម៉ែន អេង ក្នុងនាមគណៈអភិបាលខេត្ត បានចូលរួមអបអរសាទរដល់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យដែលជាកម្លាំងចលករមួយយ៉ាងសំខាន់ ក្នុងការជួយផ្សព្វផ្សាយពីការរីកចម្រើនរបស់ខេត្តនូវសមិទ្ធិផលនានាដែលកើតមានឡើងក្នុងពេលបច្ចុប្បន្ននេះ ពិសេសការរីកចម្រើនផ្នែកកឧស្សាហកម្មរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងខេត្តដែលកន្លងមករាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំខេត្តបានធ្វើការទាក់ទាញក្រុមវិនិយោគទុនដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលបច្ចុប្បខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១កន្លែង និងមានរោងចក្រជាច្រើនរយរោងចក្រដែលមានកម្មករជាងមួយសែននាក់កំពុងធ្វើការងារ និងទទួលប្រាក់ខែពីក្រុមហ៊ុន ហើយរោងចក្រមួយចំនួនកំពុងខ្វះកម្លាំងកម្មករ។ ពាក់ព័ន្ធនឹងការខ្វះកម្លាំងកម្មកររោងចក្រនេះ
លោកអភិបាលរងខេត្ត ម៉ែន អេង បានជំរុញឱ្យសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យដើម្បីជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ពលករដើម្បីមកធ្វើការងារតាមតម្រូវការរបស់អ្នកវិនិយោគទុនក្នុងខេត្តស្វាយរៀងឲ្យបានទាន់ពេលវេលា។
ក្រៅពីនេះលោកអភិបាលរងខេត្តក៏បានធ្វើការអំពីនាវដល់សមាជិក សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យទាំងអស់ ត្រូវចូលរួមធ្វើការវាយបកឲ្យបានទាន់ពេលវេលានូវព័ត៌មានណាដែលផ្សាយមិនពិត ឬព័ត៌មានក្លែងក្លាយមកលើរាជរដ្ឋាភិបាល និងបង្កអសន្តិសុខសង្គម។ វណ្ណៈ
No comments:
Post a Comment