សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត
កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង បង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត ខេត្តស្វាយរៀង ចាប់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនូួន០៧នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន និងឧបករណ៍សម្ភារមួយចំនួនទៀត
សមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ជនសង្ស័យជនជាតិវៀតណាម ចំនូួន០៧នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន និងឧបករណ៍សម្ភារមួយចំនួនទៀត ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញផែនការងារនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។





No comments:
Post a Comment