មន្ត្រី មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ត្រូវលេងកីឡាឲ្យបានច្រើនដើម្បីសុខភាព។
លោក សាន់ នាង អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងបានជំរុញនិងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សជាកីឡាគ្រប់សាលាបឋមសិក្សាត្រូវលេងកីឡាយ៉ាងហោចណាស់ឲ្យបានមួយវិញ្ញាសាដើម្បីសុខភាព សាមគ្គីភាពនិងការលូតលាស់រាងកាយរបស់ខ្លួនបានល្អ។ ការផ្ដាំផ្ញើរបស់លោកអនុប្រធានមន្ទីរអប់រំពេលនេះក្នុងពេលដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤-២០២៥ នៅក្នុងបរិវេណមន្ទីរអប់រំយុវជននិងកីឡាកខេត្តកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ព្រមទាំងមានការអញ្ជើញចូលរួមពីគ្រូបង្វឹក ក្រុង ស្រុកនោងកីឡាសិស្សបឋមសិក្សាជាច្រើនទៀត។
លោក សាន់ នាងអនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានបញ្ជាក់ថាអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាមន្ទីរអប់រំខេត្តបានរៀបចំការប្រកួតកីឡាសិស្ស ចាប់តាំងពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៥ ក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យកីឡាបឋមសិក្សាអោយមានការរីកចម្រើននិងធ្វើការជ្រើសរើសជើងឯក ប្រចាំឆ្នាំថ្នាក់ខេត្តនិងដើម្បីចូលរួមប្រកួតកីឡាសិស្សបឋមសិក្សានៅថ្នាក់ជាតិនៅពេលខាងមុខនេះ។
លោក សាន់នាង បានផ្តាំផ្ញើដល់គ្រូបង្វឹកកូនក្មួយកីឡាករ កីឡាការិនីទាំងអស់បន្តខិតខំលេងកីឡាឲ្យបានខ្លាំងក្លាថែមទៀតដើម្បីដណ្ដើមយកជ័យលាភីនៅថ្នាក់ជាតិជូនសាលារបស់ខ្លួនក៏ដូចជូនខេត្តទាំងមូល និងត្រូវមានការសាមគ្គីគ្នាអនុវត្តតាមការណែនាំរបស់គ្រូបង្វឹក។ព្រមទាំងមានការគោរពវិន័យជា កីឡាករផងដែរ។
លោក គង់ ទិត្យកុមារ ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំបានឲ្យដឹងថា សម្រាប់ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នេះមានកីឡាករកីឡាការិនីសិស្សបឋមសិក្សាចូលរួមប្រកួតមាន៖
១-បាល់ទាត់បុរស ៧ ក្រុមស្មើ ១២៦ នាក់ បាល់ទាត់នារី ៧ ក្រុមស្មើ ១២៦ នាក់។
២-បាល់ទះបុរស ៧ ក្រុមស្មើ ៨៤ នាក់ បាល់ទះនារី ៥ ក្រុមស្មើ ៦០ នាក់។
៣-បាល់បោះបុរស ៤ ក្រុមស្មើ ៤៨ នាក់ បាល់បោះនារី ៤ ក្រុមស្មើ ៤៨ នាក់។
៤-អត្តពលកម្មបុរស ៨ ក្រុមស្មើ ៤៨ នាក់ អត្តពលកម្មនារី ៨ ក្រុមស្មើ ៤៨ នាក់
៥-ប៉េតុងបុរស ៥ ក្រុមស្មើ ១០ នាក់ ប៊ូលនារី ៨ ក្រុមស្មើ ១០ នាក់។
ចំពោះចំណាត់ថ្នាក់គ្រប់វិញ្ញាសាពីលេខ៣ ដល់លេខ១ ទទួលបានពាន1ទង់មួយថវិកា និងសម្ភារៈកីឡាមួយចំនួនផងដែរ។ វណ្ណៈ








No comments:
Post a Comment