កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, March 20, 2025

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង

 


កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង


(ស្វាយរៀង): នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សឹម សុខព្រី អនុរដ្ឋលេខាធិការ  ឯកឧត្តម ញ៉ែម សារី  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាលខេត្ត។


ឯកឧត្តម ញែម សារី អភិបាលរងខេត្ត បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវអនុវត្តនូវចំនុចសំខាន់មួយចំនួន÷

ទី១៖ បន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុង និងគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរ ឱ្យបាន ល្អប្រសើរ។

ទី២៖ បន្តអនុវត្តការងារ និងតួនាទីភារកិច្ច ដែលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏ជាថ្នាក់ ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ បានប្រគល់ជូនឱ្យសម្រេចបានជោគជ័យតាម ផែនការ។

ទី៣៖ បន្តរក្សានិរន្តរភាពការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល(ODF)ខេត្ត និងបន្តជំរុញឱ្យឈានសម្រេចបាន ODF Plus ឆាប់ៗ ក្នុងខេត្តស្វាយរៀង។

ទី៤៖ បន្តជម្រុញការអនុវត្តផែនការកែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ដែលធន់ នឹងការប្រែប្រួលអាកាសធាតុ និងយុទ្ធនាការលើកកម្ពស់ការយល់ដឹង ដើម្បី ជំរុញឱ្យអត្រាប្រជាពលរដ្ឋប្រើទឹកសុវត្ថិភាពក្នុងខេត្តទទួលបានកាន់តែល្អ ប្រសើរ។

ទី៥÷ បន្តថែរក្សានិងផ្សព្វផ្សាយរាល់សមត្ថផលនានាក្នុងខេត្តដែលថ្នាក់ដឹកនាំរដ្ឋបាល ខេត្ត និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទបានអនុវត្តកន្លងមក ជូនដល់បង ប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានជ្រួលជ្រាបកាន់តែខ្លាំង។


ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានមតិបើកកិច្ចប្រជុំ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងការស្រលាញ់រាប់អានដ៍ជ្រាលជ្រៅបំផុតពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និង ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងទាំងអស់។ គោលនយោបាលរបស់រាជរដ្ឋាភិបាល ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលដៅយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនៅនីតិកាលទី៧ ដែលមានបាវចនា កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។


ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានជម្រាបជូនបន្ថែមទៀតផងដែរនូវកម្មវិធីអាទិភាពទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖

 ១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់

២៖ ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ

៣៖ ការជម្រុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ

៤៖ ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ

៥៖ ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។


ក្រោយពីបានបញ្ចប់កិច្ចប្រជុំឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យស្ថានភាពដំណាំបន្លែប្រជាពលរដ្ឋនៅសហគមន៍កសិកម្ម អភិវឌ្ឍបន្លែភូមិស្វាយធំ ឃុំ ស្វាយរំពា ស្រុក ស្វាយទាប ដែលជាភូមិគ្រោងនឹងដាក់បញ្ចូលជាភូមិគំរូសម្រាប់ភូមិគោលដៅក្នុងខេត្តស្វាយរៀង៕

ដោយ:ភក្ដី









































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages