កិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, March 21, 2025

កិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត


 

កិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត


(ស្វាយរៀង): នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានអញ្ជើញចូលរួម កិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ឯកឧត្តម-លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សាម អ៊ីន បានថ្លែងថា វឌ្ឍនភាពរបស់ក្រុងបាវិតនាថ្ងៃនេះពិតជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងតំបន់រោងចក្រសហគ្រាស តំបន់សេដ្ឋកិច្ចពិសេសទាំង១២ដែលកំពុងតែដំណើរការយ៉ាងសស្រាក់សស្រាំ ដែលជាកត្តាធ្វើឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង មានការងារធ្វើគ្រប់ៗគ្នា និងមានជីវភាពសមរម្យក្នុងពេលបច្ចុប្បន្ន។


ឯកឧត្តម សាម អ៊ីន ក៏បានបន្ថែមយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១រួមមាន: កំណើនសេដ្ឋកិច្ច, ការងារ, សមធម៌, ប្រសិទ្ធិភាព, និងចីរភាព។ 


ជាមួយគ្នានោះដែរ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត ក៏បានរំលេចពីសេចក្តីត្រូវការកម្លាំងពលកម្មនៅក្នុងខេត្តស្វាយរៀង លោកបានគូសបញ្ជាក់ផងដែរថា ក្នុងខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២កន្លែង រោងចក្រសហគ្រាសចំនួន ១០០៣កន្លែង ដែលមានបងប្អូន កម្មករ-កម្មការិនី កំពុងបម្រើការងារក្នុងរោងចក្រសហគ្រាសចំនួន១៥ម៉ឺននាក់៕

ដោយ:ភក្ដី

















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages