ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញជាធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែនៅ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, April 28, 2025

ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញជាធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែនៅ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង

           ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញជាធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែនៅ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

        ផ្លូវបេតុងអាមេមួយខ្សែប្រវែង ៨២៦ម៉ែត្រឋិតនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះក្រោមធិបតីភាព ឯកឧត្តម ឡុង សេងអនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ព្រមទាំងមានមានការចូលរួមពីលោកអភិបាលរង ក្រុងស្វាយរៀង លោកចៅសង្កាត់ ចៅសង្កាត់រង និងប្រជាពលរដ្ឋអញ្ជើញចូលរួមផងដែរ។

  តាមគម្រោងសាងសង់នេះគឺចែកចេញជាពីរផ្នែក ផ្នែកទី១ ផ្លូវបេតុងអាមេមួយខ្សែប្រវែង ៨២៦ម៉ែត្រទទឹង ៥ម៉ែត្រ និងផ្នែកទី២ គឺធ្វើលូរំដោះទឹកស្អុយប្រវែង ២៥៤ម៉ែត្រដែលត្រូវចំណាយអស់ថវិកាប្រមាណជាង ២៣៤លានរៀល ដោយប្រើប្រាស់មូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០២៥។

        មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះ ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រៃឆ្លាក់បាន ផ្តាំផ្ញើដល់ក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវនេះបានត្រូវអនុវត្តតាមបទដ្ឋានចេកទេស ទាំងការលាយស៊ីម៉ង់ ថ្ម សាច់និងចងដែកនិងមានកម្រាស់មួយតឹកកន្លះរួមនឹងសោភ័ណភាពផ្លូវផងដែរ។

    ឯកឧត្តម ឡុង សេង ដែលជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវមួយខ្សែនេះ ត្រូវសហការជាមួយក្រុមហ៊ុនធ្វើផ្លូវត្រូវមានការអធ្យាស្រ័យយោគយល់គ្នាទៅវិញទៅមក ពេលឆ្លងកាត់ផ្លូវបេតុងនេះធ្វើយ៉ាងណាឲ្យការធ្វើផ្លូវ1ខ្សែនេះប្រកបដោយភាពរលូននិងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។ពីព្រោះផ្លូវមួយខ្សែនេះជាផ្លូវរួម ជារបស់សាធារណៈទាំងអស់គ្នា និងចូលរួមថែរក្សាទាំងអស់គ្នាក្នុងគោលបំណងដើម្បីផ្លូវរបស់យើងប្រើប្រាស់បានជាប់យូរអង្វែង។

    ឆ្លៀតនៅក្នុងឱកាសនោះឯកឧត្តម ឡុងសេង ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើងសូមអញ្ជើញទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ចំពោះពលរដ្ឋដែលទើបគ្រប់អាយុបោះឆ្នោតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៥ នេះ។

        ជាមួយគ្នានេះឯកឧត្តមក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងត្រូវមានការអប់រំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍និងជៀសឲ្យផុតពីគ្រឿងញៀនដើម្បីឱ្យភូមិសង្កាត់របស់យើងមានសុវត្ថិភាពល្អ។ វណ្ណៈ
























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages