អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យការប្រើប្រាស់កម្លាំងពលកម្ម និងត្រួតពិនិត្យទីតាំងផលិតឥដ្ឋមួយកន្លែងស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, April 25, 2025

អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យការប្រើប្រាស់កម្លាំងពលកម្ម និងត្រួតពិនិត្យទីតាំងផលិតឥដ្ឋមួយកន្លែងស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យការប្រើប្រាស់កម្លាំងពលកម្ម និងត្រួតពិនិត្យទីតាំងផលិតឥដ្ឋមួយកន្លែងស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។


នាព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាធិបតីក្នុងការចុះពិនិត្យការប្រើប្រាស់កម្លាំងពលកម្ម និងត្រួតពិនិត្យទីតាំងផលិតឥដ្ឋមួយកន្លែងស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងការចុះត្រួតពិនិត្យនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត, លោក កែវ ចន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត, លោក វ៉ាន់ សារឹម នាយកសិប្បកម្មឡឥដ្ឋ ព្រមទាំងមានការចូលរួមពីមន្ត្រីដែលពាក់ព័ន្ធ និងបងប្អូនកម្មករជាច្រើនរូបទៀត។


ឯកឧត្តម ម៉ែន អេង ក៏បានលើកឡើងពីការស្ញើចសរសើរចំពោះកម្មករដែលបានធ្វើការងារ នៅក្នុងសិប្បកម្មឡឥដ្ឋនេះធ្វើដោយមានការប្រុងប្រយ័ត្នខ្ពស់ ហើយក្នុងនោះផងដែរក៏មានការចូលរួមយ៉ាងច្រើនពីបងប្អូនកូនក្មួយស្ថិតនៅក្នុងខេត្តស្វាយរៀង សបញ្ជាក់បានថាបងប្អូន កម្មករ កម្មការិនី ក៏ដូចជាបងប្អូនសិប្បករទាំងអស់ដែលបានធ្វើការនៅកន្លែងសិប្បកម្មឡឥដ្ឋនេះបានប្រកបមុខរបរយ៉ាងងាយស្រួល។មានចំណូលមានប្រាក់ខែជួយផ្គត់ផ្គង់គ្រួសារបានយ៉ាងសមរម្យ


ជាមួយគ្នានោះដែរ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ក៏បានរំលេចពីសេចក្តីត្រូវការកម្លាំងពលកម្មនៅក្នុងខេត្តស្វាយរៀង។ ឯកឧត្តម ម៉ែន អេង បានគូសបញ្ជាក់ផងដែរថា ក្នុងខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២កន្លែង រោងចក្រសហគ្រាសចំនួន ១០០៣កន្លែង ដែលមានបងប្អូន កម្មករ កម្មការិនីកំពុងបម្រើការងារក្នុងរោងចក្រសហគ្រាសចំនួន ១៥ ម៉ឺននាក់។

















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages