លោកជំទាវ ហ៊ុន ស៊ីណាត នាំយកអំណោយជូនដល់ក្មួយៗនៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង
លោកជំទាវ ហ៊ុន
ស៊ីណាត លោកជំទា វដួង វណ្ណា លោកជំទាវ ពៅ សុភាព តំណាងរាស្ត្រមណ្ឌលស្វាយរៀង រួមទាំងគណៈប្រតិភូបានអញ្ជើញចុះសួរសុខទុក្ខក្មួយៗ
ព្រមទាំងនាំមកនូវអំណោយចែកជួនដល់ក្មួយៗដែលជាកុមារកំព្រាកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង
នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះ ។
បើតាមការបញ្ជាក់ពីប្រធានមណ្ឌលកុមារកំព្រាខេត្ត
បានឲ្យដឹងថាមណ្ឌលកុមារកំព្រាមានទីតាំងនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង
ក្រុងស្វាយរៀង ខេត្តស្វាយរៀង មណ្ឌលកុមារកំព្រានេះ បានបង្កើតឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៩
ជាមណ្ឌលរបស់រាជរដ្ឋាភិបាល ដំបូងឡើយស្ថិតក្រោមការគ្រប់គ្រងរបស់សាលាខេត្ត
មន្ទីរសុខាភិបាល មន្ទីរអប់រំ លុះដល់ឆ្នាំ១៩៨៦
មណ្ឌលកុមារកំព្រាត្រូវបានផ្ទេរក្រោមការគ្រប់គ្រងរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង
លុះដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩
មណ្ឌលកុមារកំព្រាត្រូវបានផ្ទេរឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាលាខេត្តស្វាយរៀង រហូតមកដល់បច្ចុប្បន្ននេះ។
បច្ចុប្បន្នមណ្ឌលកុមារកំព្រាខេត្ត
មានមន្ត្រីចំនួន៦ នាក់ស្រី ៦នាក់។ កុមារកំព្រាដែលរស់នៅក្នុងមណ្ឌលមានចំនួន៤៤នាក់
ស្រី១៧នាក់ ហើយក្មួយៗទាំងអស់សុទ្ធតែបានរៀននៅសាលាគ្រប់ៗគ្នា
ដែលក្នុងនោះកុមារកំព្រានៅមតេយ្យ ៦នាក់ ស្រី ៣នាក់ បឋមសិក្សា ២៥នាក់ ស្រី ៧នាក់ វិទ្យាល័យ
១២នាក់ ស្រី ៧នាក់ រៀនមហាវិទ្យាល័យ ២នាក់ ស្រី ១នាក់ រៀនជំនាញ២នាក់ ស្រី១នាក់។
ក្នុងឱកាសនោះដែរលោកជំទាវ
ហ៊ុន ស៊ីណាត បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន
សែនប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
និងលោកជំទាវបណ្ឌិត ពេជ្រ ចាន់មុន្នី ជូនចំពោះអ្នកគ្រូក្មួយៗកុមារកំព្រា
នៅទីនេះដោយក្ដីនឹករលឹកដែលកន្លងមក សម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះក្មួយៗចៅៗកុមារកំព្រា
ទូទាំងព្រះរាជាណាចក្រកម្ពុជាដោយមិនទុកក្មួយៗចៅៗចោលនោះទេ។
លោកជំទាវ បានលើកឡើងថា
ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរទើបបានជួបជុំសំណេះសំណាល
និងផ្ដល់អំណោយជូនដល់អ្នកគ្រូ និងក្មួយៗនៅពេលនេះ។
លោកជំទាវ ក៏បានធ្វើការផ្ដាំផ្ញើដល់ក្មួយៗចៅៗដែលជាកុមារកំព្រាត្រូវខិតខំសិក្សារៀនសូត្រដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីជាសសរទ្រូងដើម្បីបន្តដឹកនាំប្រទេសជាតិទៅថ្ងៃអនាគតនិងសូមក្មួយៗចៅៗជិះឲ្យឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗដែលច្បាប់បានហាមឃាត់។
ចំពោះអំណោយដែលផ្ដល់ជូនដល់មណ្ឌលកុមារកំព្រាខេត្តស្វាយរៀង
នាថ្ងៃនេះរួមមានអំណោយគ្រឿងឧបភោគ និងគ្រឿងបរិភោគដូចជា៖
១ - អង្ករ ២ តោន
២ - ត្រីខ ៥
កេះធំ
៣ - មី ៥០
កេះតូច
៤ - ឆៃប៉ូវ ៣0គីឡូក្រាម
៥ - សាច់ជ្រូក ៦0គីឡូក្រាម
៦ - ទឹកត្រី
១៥យួរ
៧ - ទឹកស៊ីអ៊ីវ
១៦យួរ
៨ - ថវិកា លុយខ្មែរ
៥លានរៀល និងលុយដុល្លារ១៥០០ $ ។
៩- កូនសិស្ស ៤៤នាក់
ក្នុងម្នាក់ៗ ទទួកបានសៀវភៅ ២ក្បាល ប៊ិច ១ដើម លុយ ២៥០០០រៀល
១០-
លោកគ្រូអ្នកគ្រូ ១០នាក់ ក្នុងម្នាក់ៗ ១០០,០០០រៀល។


























No comments:
Post a Comment