ពិធីប្រកួតបាល់ទាត់មិត្តភាពយុវជនភូមិថ្មី ដែរធ្វើឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាគរាជ ក្រុងបាវិត
(ស្វាយរៀង): នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត និងលោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងពិធីប្រកួតបាល់ទាត់មិត្តភាពយុវជនភូមិថ្មី ដែរធ្វើឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាគរាជ ក្រុងបាវិត ខេត្តស្វាយរៀង។ ក្រុមដែរទទួលបានជ័យជំនះលេខ១ បានទៅលើក្រុមយុវជន លីងគួយ FC លេខ២បានទៅក្រុមយុវជន ភូមិថ្មី
លេខ៣បានទៅលើក្រុមសាលាក្រុងបាវិត ចំពោះលេខ៤បានទៅលើក្រុមដើម្បីសុខភាព។
លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា គោលបំណងនៃការរៀបចំឱ្យមានការប្រកួតនេះឡើង គឺដើម្បីនាំយុវជន ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ឆ្លើយថាទេចំពោះគ្រឿងញៀន ជំរុញលើកទឹកចិត្ត គាំទ្រយុវជនមិនឱ្យមានការប្រើប្រាស់គ្រឿងញៀននៅតាមភូមិ ឃុំ សង្កាត់ និងសហគមន៍ ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព “ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខយ៉ាងតិចជាប្រចាំ ជីវិត” “រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលនៃគ្រឿងញៀន” “កីឡារស់ក្នុងសន្តិភាព” និងដើម្បីរឹត ចំណងសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសបំផុសស្មារតីស្រឡាញ់ចូលចិត្ត និងលេងកីឡាដើម្បីសុខភាព ជូនទៅដល់យុវជននៅតាមបណ្តាក្រុង ស្រុក យុវជនដែលជាមន្ត្រីរាជការជុំវិញខេត្ត ក៏ដូច ជាយុវជនក្នុងសហគ្រិន ស្ថិតក្នុងវិស័យឯកជននៅក្នុងខេត្តទាំងមូល។
លោក ញ៉ែម សារី អភិបាលរងខេត្ត បានមានប្រសាសន៍ថា: វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនង ការពង្រឹងសាមគ្គីភាព ដើម្បីសុខភាព និង មិត្តភាពដែលព្រឹត្តិការណ៍នេះ បានរួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបានសុខដុមនីយកម្មក្នុង សង្គមជាតិ។ ជាងនេះទៀត ព្រឹត្តិការណ៍កីឡាផ្តល់ឱកាសល្អសម្រាប់ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធ ដែល ជាមរតកវប្បធម៌ជាតិ និងជាសិល្បៈការពារខ្លួនរបស់ប្រទេសជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជនឱ្យស្រឡាញ់គាំទ្រ វិស័យកីឡា និងលើកកម្ពស់កិត្តិស័ព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ ។
ជាក់ស្តែងបច្ចុប្បន្នខេត្តស្វាយរៀងយើងជាខេត្តដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេនៅក្នុងទូទាំងប្រទេស ដែលពីមុនអ្នកខេត្តស្វាយរៀងបានធ្វើចំណាកស្រុកទៅ រកការងារធ្វើ នៅក្រៅខេត្ត និងនៅប្រទេសនានា ឥឡូវជាខេត្តដែលខ្វះកម្លាំងពលកម្មជាង១ ម៉ឺននាក់ទៅវិញ ដែលទាំងនេះបង្ហាញ ឲ្យយើងគ្រប់គ្នាបានឃើញថា កត្តាសុខសន្តិភាព បាននាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោក ញ៉ែម សារី អភិបាលរងខេត្ត បានផ្តល់ជាអនុសាសន៍មួយចំនួនរួមមាន៖
(១). យុវជន ត្រូវបន្តលេងកីឡាដើម្បីសុខភាព និងសាមគ្គីភាព ជៀសវាងឱ្យបាននូវការប្រើប្រាស់គ្រឿង ញៀន និងបង្កអសន្តិសុខក្នុងស្រុក-ភូមិ។
(២). យុវជន ត្រូវបន្តរក្សាការពារបរិស្ថានឱ្យបានល្អក្នុងស្រុក-ភូមិ និងបន្តចូលរួមដាំដើមឈើឱ្យបានច្រើន។
(៣). យុវជន ត្រូវបន្តការខិតខំរៀនសូត្រ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចំរើន។
(៤). យុវជ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតខ្លួន និងអ្នកដទៃ។
(៥). យុវជន ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រក្រេបយកចំណេះដឹង ជំនាញ បច្ចេកទេស ដើម្បីអភិវឌ្ឍ ក្លាយជាមូលធនមនុស្សដ៏មានសារៈសំខាន់ក្នុងការបន្តវេន អភិវឌ្ឍប្រទេសជាតិ មាតុភូមិឲ្យមានការ រីកចម្រើននាពេលអនាគត់៕
ដោយ:ភក្ដី
No comments:
Post a Comment