កិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ ២០២៥ លើការអនុវត្តផែនការសម្អាតផ្លូវជាតិការគ្រប់គ្រងសំណល់រឹង-រាវ ទីប្រជុំ ជននិងការប្រើប្រាស់កញ្ចប់សេវាអនាម័យបរិស្ថាន - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, May 16, 2025

កិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ ២០២៥ លើការអនុវត្តផែនការសម្អាតផ្លូវជាតិការគ្រប់គ្រងសំណល់រឹង-រាវ ទីប្រជុំ ជននិងការប្រើប្រាស់កញ្ចប់សេវាអនាម័យបរិស្ថាន

 នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ ២០២៥ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ ២០២៥ លើការអនុវត្តផែនការសម្អាតផ្លូវជាតិការគ្រប់គ្រងសំណល់រឹង-រាវ ទីប្រជុំ ជននិងការប្រើប្រាស់កញ្ចប់សេវាអនាម័យបរិស្ថាន ដែលប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត។

លោក សេង សីលា បានមានមតិសំណេះសំណាល និងលើកពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ចំពោះមុខការអនុវត្តការប្រមូលសំរាម គឺបានវិមជ្ឈការទៅឱ្យរដ្ឋបាលក្រុង-ស្រុក រួចហើយចឹងយើងត្រូវពង្រឹងការអនុវត្តនេះឱ្យមាន ប្រសិទ្ធភាព ហើយក្នុងនោះដែរ មន្ទីរបរិស្ថានខេត្ត ជាមន្ទីរជំនាញក្នុងការអនុវត្ត និងគាំទ្រលើផ្នែកបច្ចេកទេសដល់រដ្ឋបាលក្រុង-ស្រុក។ លោកលើកឡើងបានបន្តទៀតថា សកម្មភាពដែលបានអនុវត្តកន្លងមករបស់ក្នុង ក្រុង-ស្រុក ឃុំសង្កាត់នីមួយៗ មិនដឹងថាបានធ្វើ ឬមិនបានធ្វើនោទេ យើងឃើញស្រុកស្វាយជ្រំ ក្រុងស្វាយរៀង ក្រុងបាវិត បានធ្វើនិងរាយការណ៍ ក្រៅពីហ្នឹងមិនក្រុង-ស្រុកខ្លះមិនសូវមានសកម្មភាព ឃើញតែមានសកម្មភាពរបស់ក្រុមហ៊ុនទៅវិញ ដោយឡែក សកម្មភាពរបស់រដ្ឋបាលក្រុង-ស្រុក ឃុំសង្កាត់ឃើញមានតិចតួចណាស់។

 

លោក សេង សីលា បានបន្តទៀតថា ជាក់ស្តែងសាកលវិទ្យាល័យស្វាយរៀង មានសិស្ស និស្សិត ច្រើនដើម្បីជួយជំរុញដល់ការផ្សព្វផ្សាយ ដល់សកម្មភាពសម្អាតក្នុង សាលា ឬអង្គភាព និងតាមការណែនារបស់រដ្ឋបាលខេត្ត

មន្ទីរអប់រំដើរតួនាទីស្នូលក្នុងការអប់រំដល់សិស្សក្នុងការចូលរួមថែរក្សាអនាម័យ និងបរិស្ថាន ជាពិសេស គឺចូលរួមតាមផែនការសកម្មភាពរបស់រដ្ឋបាលខេត្ត ដែលបានដាក់ចេញ គឺរៀងរាល់ថ្ងៃព្រហស្បតិ៍ សប្តាហ៍ទី៤នៃខែ ផងដែរ៕

ដោយ:ភក្ដី

















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages