កម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បង្ក្រាបករណីជួញដូរ និងដឹកជញ្ជួនសារធាតុញៀន(កញ្ឆារក្រៀម) តាមបញ្ញើរប្រៃសនីយ៍កម្ពុជា នៅក្រុងបាវិត ខេត្តស្វាយរៀង
ខេត្តស្វាយរៀង÷កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកដោយលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងមន្ត្រីប្រៃសនីយ៍កម្ពុជា សាខាក្រុងបាវិត ព្រមទាំងមានការសម្របសម្រួលនីតិវិធីដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង ឆែកកញ្ចប់បញ្ញើលេខកូដ EE20489766TH ពីប្រទេសថៃ មកកាន់ក្រុងបាវិត តាមរយៈប្រៃសនីយ៍កម្ពុជា សាខាក្រុងបាវិត ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ប្រុស ឈ្មោះ ប៊ួយ វៀតអាន់ ភេទប្រុស ជនជាតិវៀតណាម ព្រមទាំងដកហូតបាន÷ សារធាតុញៀន(កញ្ឆារក្រៀម)ចំនួន ០២កញ្ចប់ ទម្ងន់ ៥៥២.១៣ក្រាម, ទូរស័ព្ទដៃ ០២គ្រឿង និងសម្ភារៈប្រើប្រាស់មួយមួយចំនួន។






No comments:
Post a Comment