កិច្ចប្រជុំចម្រុះជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៥ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, May 19, 2025

កិច្ចប្រជុំចម្រុះជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៥

 កិច្ចប្រជុំចម្រុះជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៥

នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ លោក​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាលខេត្ត​ បានអញ្ជេីញជាធិបតីក្នុងកិច្ចប្រជុំចម្រុះជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៥ នៅសាលប្រជុំលេខាធិការដ្ឋា​នរៀបចំការបោះឆ្នោតខេត្តស្វាយរៀង។ 


ក្នុងពិធីនេះក៏មានការអញ្ជេីញចូលរួមពី​  លោក​ សុខ​ សាគុន​ ​ប្រធាន​លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង​  លោក​ ឯម​ សុត​ ជំនួយការ​ គ.ជ.ប​ ប្រធានការិយាល័យមន្ទីរអប់រំយុវជន​ និងកីឡាខេត្ត​ តំណាងអភិបាលក្រុង​ ស្រុកទាំង៨​ យុវជន​ ស.ស.យ.ក​ និងលេខាធិការគណបក្សផ្សេងទៀតដែលបានចូលរួមសរុបប្រមាណ​ ៤៨នាក់។


ក្នុងឱកាសនោះផងដែរ​ លោក ម៉ែន​ អេង​ អភិបាលរងខេត្ត​ បានមានប្រសាសន៍ថា​ ការបោះឆ្នោតគឺជាបេះដូងនៃលទ្ធិប្រជាធិបតេយ្យ​ ដែលប្រទេសកម្ពុជាប្រកាន់ភ្ជាប់ជានិច្ចនូវការបោះឆ្នោតយ៉ាងត្រឹមត្រូវ​ និងយុត្តិធម៌​ ។ 


ក្នុងនាមជាមន្ត្រីត្រូវតែចុះទៅឱ្យបានដល់មូលដ្ឋាន និងកៀកបងប្អូនប្រជាពលរដ្ឋហើយពិនិត្យមើលថាតើបងប្អូនរបស់យើងប្រាកដជាមានអត្តសញ្ញាណប័ណ្ណគ្រប់ៗគ្នាហើយឬនៅ ក្នុងការបោះឆ្នោតឆ្នាំខាងមុខ។ 


លោក ម៉ែន អេង ក៏បានស្នើដល់អាជ្ញាធរទាំង ៨ ក្រុង ស្រុក ក្នុងខេត្តស្វាយរៀង ឱ្យចុះទៅធ្វើស្ថិតិ បងប្អូនប្រជាពលរដ្ឋដែលខុសអត្តសញ្ញាណប័ណ្ណ ឬអស់សុពលភាព ឱ្យបានដឹងចំនួនពិតប្រាកដ ដើម្បីឱ្យមន្ត្រីជំនាញនៃស្នងការខេត្តស្វាយរៀងចាត់មន្ត្រីឱ្យចុះធ្វើអត្តសញ្ញាណប័ណ្ណតាមក្រុង ស្រុកនីមួយៗដើម្បីមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋនិងនៅពេលបោះឆ្នោតខាងមុខ។












 

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages