ពិធីសម្ពោធព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តល្ងេីន ស្រុកស្វាយជ្រំ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, May 17, 2025

ពិធីសម្ពោធព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តល្ងេីន ស្រុកស្វាយជ្រំ

ពិធីសម្ពោធព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តល្ងេីន ស្រុកស្វាយជ្រំ

(ស្វាយរៀង): នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តល្ងេីន ស្ថិតនៅឃុំជូនស ស្រុកស្វាយជ្រំ។ ពិធីនេះមានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរងកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក/សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុុកស្វាយជ្រំ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត និងបងប្អូនប្រជាពលរដ្ឋចូលរួមសរុបប្រមាណ៥៥០នាក់។ 


មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការកោតសសេីរចំពោះសមិទ្ធផលជាច្រើន និងបរិស្ថានដ៏ស្រស់ស្អាតក្នុងវត្តល្ងេីន ដែលកើតមានឡើងដោយសារតែការរួបរួមសាមគ្គី ក្នុងទឹកចិត្ត ជ្រះថ្លា ជំនឿ និងការគោរពប្រណិប័តដ៏ជ្រាលជ្រៅក្នុងវិស័យព្រះពុទ្ធសាសនា ។ ទន្ទឹមនេះ ឯកឧត្ដម បានថ្លែងនូវអំណរព្រះគុណ ចំពោះព្រះតេជគុណ ព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ជាពិសេស ក្នុងនាមអាជ្ញាធរខេត្ត សូមគោរពថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ឯកឧត្តម លោកជំទាវ ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសដែលបានចូលរួមកសាងនូវទីអារាម និងសមិទ្ធផលផ្សេងៗទៀត នៅក្នុងវត្តល្ងេីន រួមទាំង ព្រះវិហារដែលបានជួសជុលកែលម្អ ក្រោមការដឹកនាំរបស់ព្រះវិសុទ្ធិញ្ញាណ មុំ សយ

ដោយបានចំណាយថវិកាសាងសង់ ប្រមាណជាង មួយសែនដុល្លារ ហើយនឹង ត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ។


ឯកឧត្តមបន្តថា សមិទ្ធផលដែលកើតឡើងនៅទីនេះ ពិតណាស់គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កា នៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលជាមរតកបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើម របស់យើងគឺសម្តេចតេជោ ប្រធានព្រឹទ្ធសភាហើយបច្ចុប្បន្នបាននិងកំពុងបន្តថែរក្សាការពារ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយ ភាពឈ្លាសវៃ ប៉ិនប្រសប់ និងស្វាហាប់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។


ឯកឧត្ដម អភិបាលខេត្តបានធ្វេីការផ្តាំផ្ញេីដល់ប្រជាពលរដ្ឋនូវចំ នុចមួយចំនួ នដូចខាងក្រោម៖

១. សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បី អនាគតកូនចៅយើង យុវជន និងកុមាររបស់យើង ។

២. នៅពេលទេសនាកម្មវិធីបុណ្យទានផ្សេងៗ សូមព្រះតេជគុណ មេត្តាសូមជួយអប់រំ ផ្សព្វផ្សាយ អំពីការគោរពច្បាប់ចរាចរណ៍ផលប៉ះពាល់នៃការប្ប្រើប្រាស់គ្រឿងញៀនជាដេីម។ 

៣.សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេស សមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង ។

៣.សូមអាជ្ញាធរ និងសមត្ថកិច្ចរបស់យើង ត្រូវតែបន្តបង្កើនការយកចិត្តទុកដាក់ឲ្យបាន កាន់តែសកម្មថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងបទល្មើស គ្រឿងញៀន ចរាចរណ៍ ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់ នៅ មូលដ្ឋាន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរគ្រប់ពេលវេលា និង គ្រប់កាលៈទេសៈ៕

ដោយ:ភក្ដី
























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages