រដ្ឋបាលខេត្តស្វាយរៀង ប្រារព្ធពិធីបុណ្យវិសាខបូជា ស្ថិតនៅវត្តជម្ពូព្រឹក្សា ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Sunday, May 11, 2025

រដ្ឋបាលខេត្តស្វាយរៀង ប្រារព្ធពិធីបុណ្យវិសាខបូជា ស្ថិតនៅវត្តជម្ពូព្រឹក្សា ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង

 រដ្ឋបាលខេត្តស្វាយរៀង ប្រារព្ធពិធីបុណ្យវិសាខបូជា ស្ថិតនៅវត្តជម្ពូព្រឹក្សា ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង

នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តស្វាយរៀង បានប្រារព្ធពិធីបុណ្យវិសាខបូជា ស្ថិតនៅវត្តជម្ពូព្រឹក្សា ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ពិធីបុណ្យដ៏អធិកអធមនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ។
ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន: ព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការវត្តទូទាំងខេត្ត ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានា ជុំវិញខេត្ត មន្ត្រីរាជការ និងពុទ្ធបរិស័ទប្រមាណចំនួន៥០០អង្គ-នាក់។ ក្នុងកម្មពិធីខាងលើ ឯកឧត្តមគណៈអធិបតី បានប្រគេនបច្ច័យព្រះមេគណខេត្តសម្រាប់រៀបចំកម្មពិធីចំនួន១០.២៩៥.០០០រៀល ក្នុងនោះបច្ច័យរបស់ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ចំនួន៥០០.០០០រៀល និងបច្ច័យរបស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវចំនួន៥.០០០.០០០រៀល។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា បានគូសបញ្ជាក់ថា វិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ឯកឧត្តមអភិបាលខេត្ត ថ្លែងបន្ថែមថា ភាពសុខដុមនីយកម្មផ្នែកសាសនា ការីកចម្រើនក្នុងវិស័យអាណាចក្រ និងសាសនាចក្រនៅកម្ពុជា គឺដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
សូមជម្រាបថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះគឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។

ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង៕

















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages