ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលាវត្តប្រជុំអង្គ ក្រុងស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, May 8, 2025

ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលាវត្តប្រជុំអង្គ ក្រុងស្វាយរៀង


 

ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលាវត្តប្រជុំអង្គ ក្រុងស្វាយរៀង  


(ស្វាយរៀង): នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលាដែលទំហំប25m x12m  ស្ថិតនៅវត្តប្រជុំអង្គ ភូមិបាក់រនាស់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង  ខេត្តស្វាយរៀង ។ 


ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង លោក លោកស្រីជាសប្បុរសជន យាយជីតាជី និងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។ 


ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានប្រគេននូវទេយ្យទានដល់ព្រះសង្ឃ និងប្រគេនបច្ច័យកសាងវត្តចំនួន៥ លានរៀល ព្រមទាំងចែកជូនអំណោយជូនដល់ប្រជាពលរដ្ឋនូវ ក្រម៉ា សារ៉ុង ម្នាក់១ និងថវិកា២រៀលផងដែរ៕

ដោយ:ភក្ដី














No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages