លោកអភិបាលរងខេត្ត ចុះជួបសំណេះសំណាល ដោះស្រាយផលប៉ះពាល់ និងសំណូមពរជូនប្រជាពលរដ្ឋ លើការសាងសង់ផ្លូវល្បឿនលឿន - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, May 6, 2025

លោកអភិបាលរងខេត្ត ចុះជួបសំណេះសំណាល ដោះស្រាយផលប៉ះពាល់ និងសំណូមពរជូនប្រជាពលរដ្ឋ លើការសាងសង់ផ្លូវល្បឿនលឿន


 

លោកអភិបាលរងខេត្ត ចុះជួបសំណេះសំណាល ដោះស្រាយផលប៉ះពាល់ និងសំណូមពរជូនប្រជាពលរដ្ឋ លើការសាងសង់ផ្លូវល្បឿនលឿន


(ស្វាយរៀង): នៅថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាធិបតីក្នុងកម្មវិធី ចុះជួបសំណេះសំណាល ដោះស្រាយផលប៉ះពាល់ និងសំណូមពរជូនប្រជាពលរដ្ឋលើការសាងសង់ផ្លូវល្បឿនលឿន ក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក៏មានការចូលរួមពី លោក អ៊ុន វ៉ាល់ឡឺរ៉ា និងក្រុមការងារថ្នាក់ជាតិដោះស្រាយបញ្ហាផ្លូវល្បឿនលឿន, លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង , លោកស្រីអភិបាលរងស្រុកស្វាយជ្រំ លោកមេឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។


លោក ម៉ែន អេង បានមានប្រសាសន៍ថា ការអភិវឌ្ឍគឺជារឿងចាំបាច់ណាស់ ប៉ុន្តែរឿងដែលចាំបាច់ទៀតនោះគឺថា នៅពេលដែលបងប្អូនជួបជាមួយនឹងបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ ត្រូវរកដំណោះស្រាយ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នាដោយរលូននិងដោយសន្តិវិធីទាំងអស់គ្នា។ លោកក៏បានបន្ថែមថានៅពេលដែលប្រជាពលរដ្ឋបានជួបនូវបញ្ហាប្រឈមនឹងបញ្ហា ខាងរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលស្រុក និងរដ្ឋបាលឃុំ មិនឈរឱបដៃមើលទេ គឺជួយបងប្អូនឱ្យទទួលបាននូវទំនុកទុកចិត្តពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បាននឹងកំពុងបន្តនៅក្នុងអាណត្តិទី៧នេះ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំថែរក្សានូវសុខសន្តិភាពជូនបងប្អូនប្រជាជន និងប្រទេសយើងទាំងមូលផងដែរ។


ចំពោះបញ្ហាដែលជួបប្រទះ ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តបានដោះស្រាយដោយរលូន:

១). ប្រជាពលរដ្ឋដែលចុះកិច្ចសន្យាសំណងផលប៉ៈពាល់    តែមិនទាន់បានធ្វើការទូទាត់បើកថវិកាសំណងអនុញ្ញាតិឱ្យបង្កបង្កើនផលកសិកម្មនៅទីតាំងដីនោះ    ក្នុងករណីប្រជាពលរដ្ឋបានទូទាត់ថវិកាហើយ ក្រុមការងារទុកពេលវេលាសមសម្រប ដើម្បីឱ្យប្រជាពលរដ្ឋប្រមូលផលកសិកម្ម។

  ២).  ក្រុមហ៊ុនCRBC ជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿននឹងបន្តចុះកិច្ចសន្យាជួលដីពីប្រជាពលរដ្ឋនៅទីតាំងចាស់ក្នុងតម្លៃក្នុងតម្លៃ១,៥០០,០០០រៀល ក្នុងមួយហិចតារយៈពេល០១ឆ្នាំ (ក្នុងករណីប្រសិនបើប្រជាពលរដ្ឋទទួលបានថវិកាសំណងពីផលប៉ៈពាល់គ្នុងរយៈចុះកិច្ច សន្យា ថវិកាដែលក្រុមហ៊ុនបានជួលនោះមិនធ្វើការសងត្រឡប់មកក្រុមហ៊ុនវិញឡើយ)។

  ៣).  ក្រុមការងារដោះស្រាយផលប៉ៈពាល់គម្រោងផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញ - បាវិត      នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ  ដើម្បីដាក់ស្រុកស្វាយជ្រំជាស្រុកអទិភាពដែលត្រូវធ្វើការដោះស្រាយថវិកាជាបន្ទាន់៕

ដោយ:ភក្ដី

















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages