កិច្ចប្រជុំសាមញ្ញលើកទី១១ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, May 5, 2025

កិច្ចប្រជុំសាមញ្ញលើកទី១១ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង



 កិច្ចប្រជុំសាមញ្ញលើកទី១១ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង


(ស្វាយរៀង): នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១១ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។ 


របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖

១. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១០។ 

២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តប្រចាំខែមេសា និងទិសដៅបន្តខែឧសភា ឆ្នាំ២០២៥។ 

៣. អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រី រាជការសាលាខេត្ត ប្រចាំខែមេសា ឆ្នាំ២០២៥។  

៤. ស្តាប់របាយការណ៍ប្រចាំខែមេសា និងទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២៥  របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។ 

៥. ស្តាប់របាយការណ៍ប្រចាំខែមេសា និងទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២៥  របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត។ 

៦.សេចក្តីផ្សេងៗ៕

ដោយ:ភក្ដី































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages