(ស្វាយរៀង): នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត បានអញ្ជើ
ញជាធិបតីក្នុងកម្មវិធី: សំណេះសំណាល ជាមួយមេឃុំ ក្រុមប្រឹក្សាឃុំ និងមេភូមិទាំង១៣ភូមិ ក្នុងឃុំក្រោលគោ និងធ្វើការកំណត់ឱ្យបានច្បាស់លាស់អ្នកដែលមិនមានការងារធ្វើ ហើយអ្នកដែលចង់ស្វែងរកការងារធ្វើ។
ក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី:
លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង, លោកប្រធានមន្ទីរព័ត៌មានខេត្ត, លោកនាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, លោកស្រីអភិបាលរងស្រុកស្វាយជ្រំ, លោកមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ, លោកមេភូមិ។
លោក ម៉ែន អេង មានប្រសាសន៍ថា លោក លោកស្រីមេភូមិទាំង១៣ភូមិ ក្នុងឃុំក្រោលគោ ត្រូវស្រង់ស្ថិតិឱ្យបានច្បាស់លាស់ពីចំនួនបងប្អូនប្រជាពលរដ្ឋដែលបានធ្វើចំណាកស្រុក និងបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសជិតខាង ដើម្បីបានដឹង និងមានស្ថិតិច្បាស់លាស់ក្នុងដៃ ក្តាប់បានព័ត៌មានត្រឹមត្រូវពីអ្នកដែលចង់ស្វែងរកការងារធ្វើពិតប្រាកដ។
លោក ម៉ែន អេង បានបន្ថែមថា ក្នុងខេត្តស្វាយរៀងទទួលបានចំនួន ៣៤,០០០ នាក់ នៅក្នុង ១លាន ៥សែននាក់(1.5M) ក្នុងរយះពេល៥ឆ្នាំ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដាក់ចេញដើម្បីជួយគាំទ្រទៅដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនកូនក្មួយ ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ សម្រាប់ឆ្នាំ២០២៥នេះ ខេត្តស្វាយរៀងទទួលបានចំនួន៣០០០នាក់ ដូច្នេះហើយសូមប្អូនៗ កូនក្មួយ ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ រុះរាន់ឡើងក្នុងការដាក់ពាក្យចូលរៀន ។ រៀនបានទាំងជំនាញ និងបានថវិកាទៀតផង ក្នុងមួយខែទទួលបានថវិកាចំនួន២៨ម៉ឺនរៀលគឺស្មើនឹង70$៕
ដោយ:ភក្ដី
No comments:
Post a Comment