ពលរដ្ឋជិត១០០គ្រួសារ ក្នុងសង្កាត់ព្រៃអង្គុញ ទទួលអំណោយពីលោកអភិបាលក្រុងបាវិតនិងសប្បុរសជននានា - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, June 5, 2025

ពលរដ្ឋជិត១០០គ្រួសារ ក្នុងសង្កាត់ព្រៃអង្គុញ ទទួលអំណោយពីលោកអភិបាលក្រុងបាវិតនិងសប្បុរសជននានា


ពលរដ្ឋជិត១០០គ្រួសារ ក្នុងសង្កាត់ព្រៃអង្គុញ ទទួលអំណោយពីលោកអភិបាលក្រុងបាវិតនិងសប្បុរសជននានា



(ខេត្តស្វាយរៀង ): នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ លោក លឹម សៀងហេង អភិបាល ក្រុង បាវិត បាននាំយកអំណោយសប្បុរសជននានាចែកជួនដល់ប្រជាពលរដ្ឋជិត១០០គ្រួសារ ដែលមានជីវភាពខ្វះខាតនៅក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។


លោក លឹម សៀងហេង អភិបាល ក្រុង បាវិត បានផ្តាំសាកសួរសុខទុក្ខពីសំណាក់ថ្នាក់នាំខេត្តនិងសប្បុរសជនដែលបានផ្តល់ជាសំភារៈនិងថវិកាជួនដល់លោកយាយលោកតានិងប្រជាពលរដ្ឋនាថ្ងៃនេះគឺបានមកពីសប្បុរសជននានានិងលោកផ្ទាល់។ ថ្វីត្បិតអំណោយដែលនាំយកមកចែកជួននាពេលនេះវាមិនគ្រប់គ្រាន់តាមតម្រូវត្រូវការពិតមែនតែវាអាចជួយដោះស្រាយបានមួយគ្រាផងដែរ។


លោក លឹម សៀងហេង ក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែលតែងតែចូលរួម ឧបត្ថម្ភ ជា សម្ភារៈ និងថវិកា តាមរយៈលោក ដើម្បី ចែកជួនដល់ប្រជាបលរដ្ឋចាស់ជរាដែលមានជីវភាបខ្វះខាតនៅក្នុងក្រុងបាវិតយើងនេះ។ លោកបានអំពាវនាវ ដល់លោកយាយលោកតាទាំងអស់ត្រូវថែសុខភាពអោយបានល្អព្រោះរដូវនេះជារដូវវស្សាហើយនៅពេលមានភ្លៀងផ្គររន្ទះត្រូវ បិទ ទូរស័ព្ទ វិទ្យុ ទូរទស្សន៍ និង វត្ថុ ដែលងាយបង្កគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ ។ អំណោយដែលយកមកចែកជួន 80គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ក២៥គីឡូក្រាម មីមួយកេះ ទឹក ត្រីមួយយួរ  ទឹកសុី អុីវមួយយួរ និងថវិកា៥0000៛ផងដែរ៕

ដោយ:ភក្តី






















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages