សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការតែងតាំងនាយកមតេ្តយ្យសិក្សា និងនាយកបឋមសិក្សា សាលាស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, June 3, 2025

សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការតែងតាំងនាយកមតេ្តយ្យសិក្សា និងនាយកបឋមសិក្សា សាលាស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

 សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការតែងតាំងនាយកមតេ្តយ្យសិក្សា និងនាយកបឋមសិក្សា សាលាស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

 

            នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការតែងតាំងនាយកមតេ្តយ្យសិក្សា និងនាយកបឋមសិក្សា នៅសាលាស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

            ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត និងសហការី លោកអភិបាលស្រុក អភិបាលរង នៃគណៈអភិបាលស្រុក  លោកនាយករដ្ឋបាលសាលាស្រុក ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្សសាលាស្រុក ប្រធានការិយាល័យអប់រំយុវជន និងកីឡាសាលាស្រុក, នាយក នាយិកា និងនាយករងមន្ត្រីសិក្សា និងបឋមសិក្សា ព្រមទាំងលោក លោកស្រី មន្ត្រីរាជការសមាជិក សមាជិកាជាច្រើនរូបទៀត។

 

មានមតិសំណេះសំណាលក្នុងពិធីនេះដែរ លោក ម៉ែន អេង បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត ក្នុងនាមប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់គតិបណ្ឌិតឈ្លាសវៃ ចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

 

លោកអភិបាលរងខេត្ត បានលើកឡើងក្រើនរំលឹកយ៉ាងសំខាន់ទៅលើ ចំណុចមួយចំនួនទាក់ទងទៅនឹងគុណវិបត្តិនៃសង្គ្រាម ប្រទេសយើងមកដល់សព្វថ្ងៃនេះជាង ៥០០ឆ្នាំហើយ ដែលយើងពុំធ្លាប់មានសុខសន្តិភាព ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋត្រូវតែការពារសុខសន្តិភាពនេះឱ្យខានក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដែលត្រូវជៀសវាងការវាយគ្នាដោយប្រើប្រាស់កម្លាំងដោយប្រើប្រាស់អាវុធផ្សេងៗ។

 

ជាចុងក្រោយ លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរអរគុណដល់លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានបង្រៀននៅតាមសាលាក្នុងស្រុកស្វាយជ្រំ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត បង្រៀនបងប្អូនកូនក្មួយឱ្យមានចំណេះដឹងឱ្យមានជំនាញដើម្បីប្រកបមុខរបរសម្រាប់ចិញ្ចឹមជីវិតនាពេលអនាគត។

























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages