អភិបាលរងខេត្តណែនាំដល់ក្រុមហ៊ុនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នការក្លែងបន្លំស្លាកយីហោ និងគុណភាពរបស់ខ្លួននាំអោយខូចឈ្មោះក្រុមហ៊ុន - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Sunday, June 8, 2025

អភិបាលរងខេត្តណែនាំដល់ក្រុមហ៊ុនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នការក្លែងបន្លំស្លាកយីហោ និងគុណភាពរបស់ខ្លួននាំអោយខូចឈ្មោះក្រុមហ៊ុន

 


អភិបាលរងខេត្តណែនាំដល់ក្រុមហ៊ុនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នការក្លែងបន្លំស្លាកយីហោ និងគុណភាពរបស់ខ្លួននាំអោយខូចឈ្មោះក្រុមហ៊ុន


(ស្វាយរៀង): ការថ្លែងដូច្នេះរបស់លោក ញ៉ែម សារី អភិបាលរងខេត្ត ក្នុងពិធីបើកវគ្គវណ្តុះបណ្តាលការចាប់ផ្តើមអាជីវកម្មកម្រិត១ នៅក្រុងស្វាយរៀង របស់ក្រុមហ៊ុនញូធីរិក ថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះផងដែរលោក ញ៉ែម សារី បានមានប្រសាសន៍លើកឡើងថា៖ ខេត្តស្វាយរៀងមានការរីកចំរើននិងអភិវឌ្ឍន៍ខ្លាំងលើគ្រប់វិស័យហើយបច្ចុប្បន្នខេត្តស្វាយថៀងមានក្រុមហ៊ុនសហគ្រាសយ៉ាងច្រើនបានបណ្តាក់ទុនរកសុីក្នុងខេត្តដែលធ្វើអោយពលរដ្ឋមានជីវភាពប្រសើរជាងមុនហើយពលរដ្ឋក្នុងខេត្តក៏ដូចក្រៅខេត្តមានការងារធ្វើដែលមានអ្នកវិនិយោគមកបណ្តាក់ទុនច្រើនបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលត្រូវការកម្លាំងពលកម្មច្រើន។


លោកអភិបាលរងខេត្ត បានបន្តទៀតថា៖ ចំពោះផលិតផលរបស់ក្រុមហ៊ុនត្រូវមានការទទួលស្គាល់ពីក្រសួងសុខាភិបាលមុននិងនាំយកមកលក់ដាក់តាំងលក់ហើយផលិតផលត្រូវមានគុណភាពស្តង់ដាជៀសវាងនាំចូលផលិតផលគ្មានគុណភាពដែលធ្វើអោយអ្នកប្រើប្រាស់ប៉ះពាល់ដល់សុខភាព។


លោកអភិបាលរងខេត្តបានបន្តទៀតថា៖ ការបើកវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយរបស់ក្រុមហ៊ុនញូធីរិកដែលរៀបចំធ្វើពិធីនាពេលនេះហើយក៏សូមអោយក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន(ក្រុង ស្រុក ឃុំ សង្កាត់)និងអ្នកពាក់ព័ន្ធ៕

ដោយ:ភក្ដី


























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages