ពិធីសែនក្រុងពាលីសុំសេចក្តីសុខនិងបញ្ចុះបឋមសីលាសាងសង់អគារសាលាពុទ្ធិកបឋមសិក្សាវត្តព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, June 9, 2025

ពិធីសែនក្រុងពាលីសុំសេចក្តីសុខនិងបញ្ចុះបឋមសីលាសាងសង់អគារសាលាពុទ្ធិកបឋមសិក្សាវត្តព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង

                                            

 ពិធីសែនក្រុងពាលីសុំសេចក្តីសុខនិងបញ្ចុះបឋមសីលាសាងសង់អគារសាលាពុទ្ធិកបឋមសិក្សាវត្តព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង


ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃចន្ទ័១៤កើត ខែ ជេស្ឋ ឆ្នាំម្សាញ់ សប្តសក័ ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ ព្រះវិសាលធម្មគុណ ទេព វាសនាព្រះគ្រូចៅអធិការវត្តព្រៃអង្គុញ លោកលឹម សៀងហេងអភិបាលនៃគណៈអភិបាលក្រុងបាវិតមន្ត្រីរាជការសាលាក្រុងបាវិត ឧបាសិកាមាស សាលីព្រមទាំងកូនចៅលោកគ្រូអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននៅរូបទៀតបានអញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាពុទ្ធិកបឋមសិក្សាវត្តព្រៃអង្គុញស្ថិតនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង។

ពិធីនេះបានអញ្ជេីញជាអធិបតីភាពលោកលឹម សៀងហេងអភិបាលនៃគណៈអភិបាលក្រុងបាវិតមន្ត្រីរាជការសាលាក្រុងបាវិត លោកចៅសង្កាត់ព្រៃអង្គុញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃអង្គុញ។

វត្តព្រៃអង្គុញគឺជីវិតមួយក្នុងចំណោមវត្តក្នុងខេត្តស្វាយរៀងក៏ដូចជាវត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ត្រូវបានរបបប្រល័យពូជសាសន៍ប៉ុលពត។ធ្វើការកំទេចចោលលែងឱ្យមានព្រះពុទ្ធសាសនាហើយវត្តមួយចំនួនទៀត។បានក្លាយទៅជារួមចិញ្ចឹមជ្រូកក៏ដូចជាកន្លែងដាក់អ្នកទោះជាដើមប៉ុន្តែក្រោយថ្ងៃរំដោះប្រាំពីរមករា 1979 ក្រោមកាត់ដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភាអតីតនាយករដ្ឋមន្ត្រីបានធ្វើឲ្យប្រជាពលរដ្ឋមានការគោរពប្រតិបត្តិសាសនាឡើងវិញនិងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រហើយប្រជាពលរដ្ឋមានសិទ្ធិគោរពប្រតិបត្តិទៅតាមសាសនាដែលខ្លួនពេញចិត្តជាក់ស្ដែងដូចជានៅវត្តព្រៃអង្គុញដែលមានការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្ត។យ៉ាងច្រើនសន្ធឹកសន្ធាប់។តួយ៉ាងដូចថ្ងៃនេះ។គឺមានការបញ្ចុះបឋមសិលា។សាងសង់អគារសាលាពុទ្ធិកបឋមសិក្សាសម្រាប់ផ្ដល់ចំណេះដឹងដល់សាមណៈសិស្សបានរៀនសូត្រផងដែរ។

ក្នុងឱកាសនោះ វិសាលធម្មគុណ ទេព វាសនាព្រះគ្រូចៅអធិការវត្តព្រៃអង្គុញ ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដលឧបាសិកាមាសសាលីព្រមទាំងកូនចៅដែលបានរួមចំណែកដល់ការកសាងសមិទ្ធផលជាច្រើនដល់វត្តព្រៃអង្គុញ ដែលជាការរួមចំណែកដល់ការលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យស័ក្តិសមជាសាសនារបស់រដ្ឋ  និងជាទីឋានសម្រាប់គោរពបូជារបស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូបផងដែរ។

សូមបញ្ជាក់ថា គម្រោងសាងសង់អាគារសាលាពុទ្ធិកបឋមសិក្សាវត្តព្រៃអង្គុញមានទទឹង១១.៥ម៉ែត្រ បណ្ដោយ ៣១.៥ម៉ែត្រ កម្ពស់ពីជាន់។

ជាចុងបញ្ចប់ព្រះគ្រូចៅអធិការវត្ត បានប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល ចូរកើតមានដល់អស់លោក លោកស្រីនិងញាតិញោមទាំងអស់ សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages