ឯកឧត្តម​ ប៉េង​ ពោធិ៍សា​​ អញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៨ ​ទិវាអតីតយុទ្ធជនកម្ពុជា - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, June 18, 2025

ឯកឧត្តម​ ប៉េង​ ពោធិ៍សា​​ អញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៨ ​ទិវាអតីតយុទ្ធជនកម្ពុជា

ឯកឧត្តម​ ប៉េង​ ពោធិ៍សា​​ អញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៨ ​ទិវាអតីតយុទ្ធជនកម្ពុជា

 

ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៨​ ទិវាអតីតយុទ្ធជនកម្ពុជា​ ២១​ មិថុនា​ ២០០៧​-​ ២១​ មិថុនា​ ២០២៥​ ត្រូវបានប្រារព្ធធ្វើនៅវរៈសេនាតូចការពារព្រំដែនគោក៦០៩​ ក្រុងបាវិត ក្រោមអធិបតីភាព ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ២០២៥នេះ​ ។

ថ្លែនៅក្នុងពិធីនេះដែរ​ ឯកឧត្តម​អភិបាលខេត្ត​ បានសម្ដែងនូវការអរគុណចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិ-សម្បទា ខេត្ត និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលមានលោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ត ជាប្រធាន ដែលបានសហការរៀបចំពិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បី​ជាការរួមចំណែកក្នុងការរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន​ ដែលបានធ្វើមហាពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិ ដើម្បីរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបានជួយសង្គ្រោះជីវិតបងប្អូនប្រជាជន និងសង្គមជាតិឲ្យរស់ឡើងវិញ និងរីកចម្រើនរហូតដល់សព្វថ្ងៃ ។

ឯកឧត្តមបានមានប្រសាសន៍ថា​ ក្រោយថ្ងៃរំដោះ ៧មករា កម្ពុជាត្រូវប្រឈមនឹងឧបសគ្គ និងការលំបាកជាច្រើនឥតគណនា ដែលជាផល វិបាក នៃសង្គ្រាម និងទប់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ។ ក្នុងដំណាក់កាលនោះ ប្រទេសជាតិយើង ដៃម្ខាងគឺខិតខំស្ដារសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនឡើងវិញ ពីបាតដៃទទេ ហើយដៃម្ខាងទៀត ត្រូវប្រយុទ្ធទប់ស្កាត់មិនឲ្យរបប ប៉ុល ពត វិលត្រឡប់មកវិញ ក្នុងស្ថានភាពដែលប្រទេសជាតិត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច និងនយោបាយ ពីខាងក្រៅយ៉ាងអយុត្ដិធម៌ ។

ឯកឧត្តមបានបន្តលើកឡើងថា​ ដោយសារសង្គ្រាមមិនមែនជាដំណោះស្រាយដ៏ប្រសើរនាំមកនូវសន្ដិភាព និងការអភិវឌ្ឍនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងជា ប្រតិបត្ដិករនយោបាយ បានដាក់ចេញនយោបាយ “ឈ្នះ–ឈ្នះ” នៅឆ្នាំ ១៩៩៨ ធ្វើឲ្យទឹកដីកម្ពុជា បាននាំមកនូវសន្តិភាពពេញលេញ ការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង គ្រប់កម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន នៃភាគីទាំងអស់ នៅក្នុងជម្លោះ បានធ្វើសមាហរណកម្មមកក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមបានអំពាវនាវដល់បងប្អូនបរជាពលរដ្ឋ​ និងអតីតយុទ្ធជន ព្រមទាំងគ្រួសារអតីតយុទ្ធជនយើងទាំងអស់៖

-សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ

-សូមបន្តចូលរួមថែរក្សា ការពារ នូវសុខសន្តិភាព និងការអភិវឌ្ឍដែលរកបានដោយលំបាករបស់រាជរដ្ឋាភិបាល និងកំពុងមានសព្វថ្ងៃឲ្យបានគង់វង្សជារៀងដរាប និងក៏សូមបន្តជឿជាក់ ជឿទុកចិត្តរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង (ផ្នែកខាងលិច) ហើយក៏សូមផ្ដល់ការគាំទ្រ និងលើកទឹកចិត្តដល់យុទ្ធជន(កងកម្លាំងគ្រប់ប្រភេទ) យើងជំនាន់ក្រោយ ដែលកំពុងបំពេញ ភារកិច្ចនៅសមរភូមិមុខ ថែរក្សាការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ។


























 

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages