កម្លាំងនគរបាលខេត្តស្វាយរៀង បានបង្ក្រាបក្រុមក្មេងទំនើងចំនួន ០៣នាក់ ដែលបានអុកឡុកក្នុងមូលដ្ឋានក្រុងស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, June 18, 2025

កម្លាំងនគរបាលខេត្តស្វាយរៀង បានបង្ក្រាបក្រុមក្មេងទំនើងចំនួន ០៣នាក់ ដែលបានអុកឡុកក្នុងមូលដ្ឋានក្រុងស្វាយរៀង

កម្លាំងនគរបាលខេត្តស្វាយរៀង បានបង្ក្រាបក្រុមក្មេងទំនើងចំនួន ០៣នាក់ ដែលបានអុកឡុកក្នុងមូលដ្ឋានក្រុងស្វាយរៀង


ស្វាយរៀង÷ កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចយើងបានទទួលព័ត៌មានតាមរយ:បណ្តាញសង្គមហ្វេសប៊ុក ថាមានក្មេងៗមួយក្រុម ជិះម៉ូតូដេញគ្នា និងមានអូសដាវនៅត្រង់ចំណុចមាត់ទន្លេ ទំនប់តាណេង ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលបាលខេត្តស្វាយរៀង ក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើងអុកឡុកក្នុងមូលដ្ឋាន និងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល បានឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន ០៣នាក់ ប្រុស។
នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងចទាំងនោះ បានឆ្លើយសារភាពថា ក្រុមរបស់ខ្លួនពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង






No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages