លោកអភិបាលរងខេត្តស្វាយរៀង បានដឹកនាំក្រុមការងារនិងមន្ត្រីពាក់ព័ន្ធ មកទទួលពលករ-ពលការិនី មកពីប្រទេសថៃ ចំនួន១២នាក់ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, July 31, 2025

លោកអភិបាលរងខេត្តស្វាយរៀង បានដឹកនាំក្រុមការងារនិងមន្ត្រីពាក់ព័ន្ធ មកទទួលពលករ-ពលការិនី មកពីប្រទេសថៃ ចំនួន១២នាក់


 លោកអភិបាលរងខេត្តស្វាយរៀង បានដឹកនាំក្រុមការងារនិងមន្ត្រីពាក់ព័ន្ធ មកទទួលពលករ-ពលការិនី មកពីប្រទេសថៃ ចំនួន១២នាក់


លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង បានដឹកនាំក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃ ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង, ច្រកទ្វារអន្តរជាតិព្រំ ខេត្តបៃលិន, និងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបចំឡានដឹកជញ្ជូន ចំណីអាហារ ភេសជ្ជៈ ជូនដល់ពួកគាត់ឱ្យត្រឡប់ទៅលំនៅដ្ឋានវិញគ្រប់ៗគ្នា នៅខេត្តស្វាយរៀង។


លោកបានមានប្រសាសន៍ថា: ពលករ-ពលការិនី ដែលបានមកពីប្រទេសថៃ តាមព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង សរុបប្រមាណជា ៥,៩៥៨នាក់ ដោយឡែកខេត្តស្វាយរៀង ចំនួន ៨នាក់ ស្រី៣នាក់ ច្រកព្រំដែនអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបប្រមាណជា ៣៧៤នាក់ ក្នុងនោះខេត្តស្វាយរៀង ចំនួន ៤នាក់ ស្រី ១នាក់ និងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបប្រមាណ ៩៧នាក់ នាថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០នាទីរសៀល។


ចំពោះបងប្អូនពលករខ្មែរយើងដែលត្រឡប់ពីប្រទេសថៃ តាមច្រកព្រំដែនខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ដែលត្រូវទៅខេត្តស្វាយរៀង សូមធ្វើការទំនាក់ទំនង: 071 968 6805 , 010 801 584 , 069 328 600 , 088 922 7007៕

ដោយ:ភក្ដី


























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages