បងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ ត្រូវបានអាជ្ញាធរខេត្តស្វាយរៀង សម្របសម្រួលដឹកជញ្ជូនពួកគាត់ឱ្យត្រឡប់ទៅគេហដ្ឋាន
សម្រាប់ថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០នាទីរសៀល បងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបងសរុបចំនួនប្រមាណជា ១២,២៣៤នាក់ ដោយឡែកសម្រាប់ខេត្តស្វាយរៀង មានបងប្អូនពលករសរុបចំនួន ១៧នាក់ ស្រី ៧នាក់។
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានដឹកនាំក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃ ប្រចាំនៅច្រកទ្វារអន្តរជាតិដូង បានរៀបចំឡានដឹកជញ្ជូន ចំណីអាហារ ភេសជ្ជៈ ជូនដល់ពួុកគាត់ឱ្យត្រឡប់ទៅលំនៅដ្ឋានវិញគ្រប់ៗគ្នា នៅខេត្តស្វាយរៀង។ លោកសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។
ចំពោះបងប្អូនពលករខ្មែរយើងដែលត្រឡប់ពីប្រទេសថៃ តាមច្រកបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ដែលត្រូវទៅខេត្តស្វាយរៀង សូមធ្វើការទំនាក់ទំនង 📞📲 #071 968 6805 , 010 801 584 , 069 328 600 , 088 922 7007៕
ដោយ:ភក្ដី














No comments:
Post a Comment