អាជ្ញាធរខេត្តស្វាយរៀង បានទៅទទួលបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង អោយទៅគេហដ្ឋានវិញ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, July 29, 2025

អាជ្ញាធរខេត្តស្វាយរៀង បានទៅទទួលបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង អោយទៅគេហដ្ឋានវិញ

 


អាជ្ញាធរខេត្តស្វាយរៀង បានទៅទទួលបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង អោយទៅគេហដ្ឋានវិញ


សម្រាប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០នាទីរសៀល បងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ចំនួនសរុបប្រមាណជា ២៤,៨៩១នាក់  ក្នុងនោះសម្រាប់ខេត្តស្វាយរៀង មានបងប្អូនពលករមកពីប្រទេសថៃសរុបចំនួន ៤០នាក់ ស្រី ១៧នាក់។


លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានដឹកនាំក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃ ប្រចាំនៅច្រកទ្វារអន្តរជាតិដូង បានរៀបចំឡានដឹកជញ្ជូន ចំណីអាហារ ភេសជ្ជៈ ជូនដល់ពួុកគាត់ឱ្យត្រឡប់ទៅលំនៅដ្ឋានវិញគ្រប់ៗគ្នា នៅខេត្តស្វាយរៀង។ លោកសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។  


ចំពោះបងប្អូនពលករខ្មែរយើងដែលត្រឡប់ពីប្រទេសថៃ តាមច្រកបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ដែលត្រូវទៅខេត្តស្វាយរៀង សូមធ្វើការទំនាក់ទំនង 📞📲 #071 968 6805 , 010 801 584 , 069 328 600 , 088 922 7007៕

ដោយ:ភក្ដី









No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages