វេទិកាការងារស្តីពីឱកាសការងារ និងឱកាសកម្មសិក្សា ស្ថិតនៅបរិវេណវត្តត្រពាំងស្លា ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, July 25, 2025

វេទិកាការងារស្តីពីឱកាសការងារ និងឱកាសកម្មសិក្សា ស្ថិតនៅបរិវេណវត្តត្រពាំងស្លា ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង


វេទិកាការងារស្តីពីឱកាសការងារ និងឱកាសកម្មសិក្សា ស្ថិតនៅបរិវេណវត្តត្រពាំងស្លា  ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង


ថ្ងៃសុក្រ ១៥រោច ខេអាសាឍ ឆ្មាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯក ឧត្ដម ម៉ម វណ្ណៈ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អមដំណើរដោយលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី “វេទិកាការងារ”ស្ដីពីឱកាសការងារនិងឱកាសសិក្សា ដែលស្ថិតនៅបរិវេណវត្តត្រពាំងស្លា ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

ពិធីនេះមានការចូលរួមពី អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ដាំ ឃុនពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ស្ដីទី លោក ធួង សំណាង ប្រធានសាខា ប.ស.ស ខេត្តស្វាយរៀង លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង លោក យឹម បូរីយុទ្ធ ប្រធានមជ្ឈមណ្ឌលការងារសាខាខេត្តស្វាយរៀង រដ្ឋបាលស្រុករមាសហែក អាជ្ញាធរភូមិ\ឃុំ តំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស ពលករទើបវិលត្រឡប់ពីប្រទេសថៃវិញ យុវជន យុវនារី និងប្រជាពលរដ្ឋទូទៅនៅតាមមូលដ្ឋាន មានចំនួនសរុបប្រមាណ២៤៦នាក់ ស្រី៩៧នាក់។

ជាកិច្ចចាប់ផ្ដើមលោក ម៉ែន អេង អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯក ឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានមានមតិសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងបានលើកឡើងពីសភាពការរវាងកម្ពុជា-ថៃនៅព្រំដែននិងបញ្ហាឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាពជាតិ របស់ប្រទេសកម្ពុជា។ ថែមពីនេះទៅទៀតលោកបានអំពាវដល់បងប្អូនយើងឱ្យកូនចៅវិលត្រលប់មកក្នុងប្រទេសយើងវិញ ព្រោះប្រទេសយើងក៏កំពុងមានការងារជាច្រើនកំពុងរង់ចាំបងប្អូនដែរ។ជាពិសេសក្នុងខេត្តស្វាយរៀងកំពុងមានតម្រូវការការងារ ដែលមានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២ និងឱកាសការងារ ៣.៧១២កន្លែង។ជាងនេះទៅទៀត បើបងប្អូនមិនទាន់ចង់ធ្វើការងារទេ បងប្អូនអាចសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង មករៀនទីនេះទទួលបានទាំងចំនេះដឹង និងប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល/ខែ ដល់ប្រជាពលរដ្ឋដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ព្រមទាំងមានកន្លែងស្នាក់នៅផងដែរ។ លោកបានលើកឡើងទៀតថា យើងក្លាយជាកម្មករជំនាញគឺមានឱកាសច្រើនក្នុងការទទួលបានប្រាក់ខែច្រើន និងក្លាយជាមូលធនមនុស្សរបស់ប្រទេសកម្ពុជាផងដែរដើម្បីចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯក ឧត្ដម ម៉ម វណ្ណៈ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងពីគោលបំណងនៃកម្មវិធីថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយ ពីគោលបំណងមួយចំនួនដូចខាងក្រោម៖

១.ចូលរួមអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រពលករដែលវិលត្រឡប់ពីប្រទេសថៃក្នុងការទទួលបានឱកាសការងារសំដៅបង្កើនអត្រាអ្នកមានការងារធ្វើនៅតាមមូលដ្ឋាន និងការចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ

២.ចូលរួមអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលគាំពារសហគ្រាស គ្រឹះស្ថានក្រុងស្រុក និងបរទេស តាមរយៈការផ្គត់ផ្គងកម្លាំងពលកម្ម និងជំនាញបង្ខិតសេវាជួយស្វែងរកការងារធ្វើឱ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

៣.បង្កើតវេទិកាជួបជុំនៅមួយកន្លែងងាយស្រួល និងបានជួបជុំរវាងពលករដែលវិលត្រឡប់ពីថៃនយោជក និងអ្នកផ្ដល់ការបណ្ដុះបណ្ដាល

៤.ផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងសម្ភាសការងារនៅនឹងកន្លែងភ្លាមៗពីសំណាក់ការងារគ្រឹះស្ថាន ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងផ្ដល់ឱកាសដល់នយោជកដែលមានតម្រូវការកម្លាំងពលកម្ម

និង៥.ផ្ដល់ឱកាសដល់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេសទេស និងវិជ្ជាជីវៈខេត្តស្វាយរៀង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយពីឱកាសអាហាររូបករណ៍ វគ្គអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងចុះឈ្មោះយុវជនមកពីក្រុមគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន1.5M។






































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages