សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំប្រតិភូ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះយុត្តាភិរ័ក្ខ រឹក សាបូ ព្រះគ្រូអនុគណក្រុងស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, July 12, 2025

សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំប្រតិភូ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះយុត្តាភិរ័ក្ខ រឹក សាបូ ព្រះគ្រូអនុគណក្រុងស្វាយរៀង

សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំប្រតិភូ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះយុត្តាភិរ័ក្ខ រឹក សាបូ ព្រះគ្រូអនុគណក្រុងស្វាយរៀង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញដឹកនាំប្រតិភូ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះយុត្តាភិរ័ក្ខ រឹក សាបូ នៅវត្តបុទុមសុផានារាម (ហៅវត្តគយត្របែក) ស្ថិតក្នុងភូមិ ឃុំ ស្រុក ខេត្តស្វាយរៀង ថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។

ព្រះយុត្តាភិរ័ក្ខ រឹក សាបូ ព្រះធម្មបាលវង្សា ព្រះគ្រូអនុគណក្រុងស្វាយរៀង និងជាព្រះគ្រូចៅអធិការ វត្តបុទុមសុផានារាម (ហៅវត្តគយត្របែក) បានទទួលព្រះអនិច្ចធម្មកាលពីថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៨:៣៥នាទី ក្នុង ព្រះជន្មាយុ ៥៣ព្រះវស្សា ដោយរោគាពាធ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសនូវមហាកុសល ប្រគេនដល់ដួងវិញ្ញាណក្ខន្ធ ព្រះយុត្តាភិរ័ក្ខ រឹក សាបូ បាននិមន្តទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕




























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages