ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងដឹកនាំប្រតិភូចូលរួមគោរពព្រះវិញ្ញាក្ខ័ន្តព្រះយុត្តាភិរ័ក្ខ រឹក សាបូ ព្រះចៅអធិការវត្តបូទុមសុផានារាម
នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត គោរពព្រះវិញ្ញាក្ខ័ន្ធព្រះយុត្តាភិរ័ក្ខ រឹក សាបូ ព្រះរាជាគណៈកិត្តិយស និងជាព្រះធម្មបាលវង្សា ព្រះអនុគណក្រុងស្វាយរៀង ព្រះចៅអធិការវត្តបូទុមសុផានារាម ( ហៅវត្តគយត្របែក )សង្កាត់គយត្របែក ក្រុងស្វាយរៀង ដែលព្រះអង្គបានទទួលព្រះអនិច្ចធម្មទៅកាន់បរលោកខាងមុខ កាលពីវេលាម៉ោង៦.៣៥នាទី ល្ងាច កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។
ឯកឧត្តមអភិបាលខេត្ត ព្រមទាំងប្រតិភូអមដំណេីរបានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ធនធានដ៏ល្អក្នុងវិស័យព្រះពុទ្ធសាសនា និងសូមគោរពឧទ្ទិសបួងសួងដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះអង្គនិមន្តទៅកាន់ស្ថានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានប្រគេននូវបច្ច័យបុណ្យចំនួន៥,០០០,០០០០រៀល និងទឹកសុទ្ធ៥០កេស។




















No comments:
Post a Comment