បងប្អូនពលករខ្មែដែលវិលត្រលប់មកពីប្រទេសថៃ ចំនួន ២០នាក់ ត្រូវបានអាជ្ញាធរខេត្តស្វាយរៀង ដឹកជញ្ជូនពួកគាត់ឱ្យត្រឡប់ទៅគេហដ្ឋានវិញ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, August 1, 2025

បងប្អូនពលករខ្មែដែលវិលត្រលប់មកពីប្រទេសថៃ ចំនួន ២០នាក់ ត្រូវបានអាជ្ញាធរខេត្តស្វាយរៀង ដឹកជញ្ជូនពួកគាត់ឱ្យត្រឡប់ទៅគេហដ្ឋានវិញ

 បងប្អូនពលករខ្មែដែលវិលត្រលប់មកពីប្រទេសថៃ ចំនួន ២០នាក់ ត្រូវបានអាជ្ញាធរខេត្តស្វាយរៀង ដឹកជញ្ជូនពួកគាត់ឱ្យត្រឡប់ទៅគេហដ្ឋានវិញ


លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃ ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង, ច្រកទ្វារអន្តរជាតិព្រំ ខេត្តបៃលិន, និងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបចំឡានដឹកជញ្ជូន ចំណីអាហារ ភេសជ្ជៈ ជូនដល់ពួកគាត់ឱ្យត្រឡប់ទៅលំនៅដ្ឋានវិញគ្រប់ៗគ្នា នៅខេត្តស្វាយរៀង។


លោកបានមានប្រសាសន៍ថា៖ ពលករខ្មែរ ដែលបានមកពីប្រទេសថៃ តាមព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង សរុបប្រមាណជា ១៧,៨៦៧នាក់ ដោយឡែកខេត្តស្វាយរៀង ចំនួន ១៧នាក់ ស្រី៩នាក់ ច្រកព្រំដែនអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបប្រមាណជា ៧៤៧នាក់ ក្នុងនោះខេត្តស្វាយរៀង ចំនួន ៣នាក់ ស្រី ២នាក់ និងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបប្រមាណ ២៨៨នាក់ ស្រី ១០១នាក់ ក្នុងនោះខេត្តស្វាយរៀង មិនមាន នាថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០នាទីរសៀល។


ចំពោះបងប្អូនពលករខ្មែរយើងដែលត្រឡប់ពីប្រទេសថៃ តាមច្រកព្រំដែនខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ដែលត្រូវទៅខេត្តស្វាយរៀង សូមធ្វើការទំនាក់ទំនង: 071 968 6805 , 010 801 584 , 069 328 600 , 088 922 7007៕

ដោយ:ភក្ដី
















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages