បងប្អូនពលករខ្មែរ ចំនួន ៣០នាក់ ស្រី ១៦នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានអាជ្ញាធរខេត្តស្វាយរៀង ដឹកជញ្ជូនទៅដល់លំនៅដ្ឋានប្រកបដោយសុវត្ថិភាព
ក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃទៅខេត្តស្វាយរៀង នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានរៀបចំ ចំណីអាហារ ភេសជ្ជៈ និងរថយន្ត ២គ្រឿង របស់រដ្ឋបាលខេត្ត ដើម្បីដឹកជញ្ជូនបងប្អូនពលករខ្មែរត្រឡប់ទៅគេហដ្ឋានវិញ។ ក្នុងនោះដែរបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង សរុបប្រមាណជា ១៨,៧៧០នាក់ ដោយឡែកខេត្តស្វាយរៀង ចំនួន ៣០នាក់ ស្រី ១៦នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបប្រមាណ ៧៦៥នាក់ ក្នុងនោះខេត្តស្វាយរៀង ០នាក់ និងតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបប្រមាណ ២២១នាក់ ខេត្តស្វាយរៀង ០នាក់។ ក្រុមការងារបានដឹកជញ្ជូនពួកគាត់ទៅដល់លំនៅដ្ឋានវិញ នៅក្រុងបាវិត ចំនួន ៣នាក់ ស្រុកស្វាយជ្រំ ០៥នាក់ ស្រុករមាសហែក ១១នាក់ ស្រុកស្វាយទាប ០៤នាក់ និងស្រុករំដួល ០៧នាក់។ នាវេលាម៉ោង ០១:៤៥ រំលងអាធ្រាត ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព។
📢 បងប្អូនពលករខ្មែរយើងដែលត្រឡប់ពីប្រទេសថៃតាមច្រកបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ដែលត្រូវទៅខេត្តស្វាយរៀង សូមធ្វើការទំនាក់ទំនង 📞📲 #071 968 6805 , 010 801 584 , 069 328 600 , 088 922 7007
#អរគុណសន្តិភាព🇰🇭🙏🏻











No comments:
Post a Comment