បងប្អូនពលករខ្មែរមានទីលំនៅខេត្តស្វាយរៀង ចំនួន ១១០នាក់ ទើបវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានអាជ្ញាធរខេត្ត រៀបដឹកជញ្ជូនទៅលំនៅដ្ឋានវិញ
នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០នាទីរសៀល ក្រុមការងារសម្របសម្រួលទទួលពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃទៅខេត្តស្វាយរៀង បានទទួលបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកវិញ ចំនួនសរុប ៦២,០៥៧នាក់ ស្រី ២៥,៦១៦នាក់ ដោយឡែកបងប្អូនពលករដែលមានទីលំនៅខេត្តស្វាយរៀង សរុបចំនួន ១១០នាក់ ស្រី ៤២នាក់។
ក្នុងនោះដែរបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលតាម៖
-ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង សរុបប្រមាណជា ៤៩,៧១២នាក់ ស្រីប្រមាណ ២, ៩២១នាក់ កុមារប្រមាណ ១,០៤៣នាក់ ដោយឡែកខេត្តស្វាយរៀង មានពលករសរុបចំនួន ៦៣នាក់ ស្រី ២៧នាក់។
-តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបប្រមាណ ១១,៩៧៣នាក់ ស្រីប្រមាណ ៤,៥៥៨នាក់ (កុមារប្រមាណ ២៣៩នាក់ ស្រី ១០៥នាក់) ក្នុងនោះខេត្តស្វាយរៀង មានពលករសរុបចំនួន ៤៧នាក់ ស្រី ១៥នាក់ (កុមារ ១នាក់)។
-តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបប្រមាណ ៣៧២នាក់ ស្រីប្រមាណ ១៣៧នាក់ កុមារ ១០នាក់ ក្នុងនោះខេត្តស្វាយរៀង ០នាក់។
ក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃទៅខេត្តស្វាយរៀង បានរៀបចំចំណីអាហារ ភេសជ្ជៈ ជូនដល់ពួកគាត់ និងរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនពលករទាំង ១១០នាក់ ស្រី ៤២នាក់ ឱ្យត្រឡប់ទៅលំនៅដ្ឋានវិញគ្រប់ៗគ្នានៅខេត្តស្វាយរៀង សូមជូនពរការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។
បងប្អូនពលករខ្មែរយើងដែលត្រឡប់ពីប្រទេសថៃតាមច្រកបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ដែលត្រូវទៅខេត្តស្វាយរៀង សូមទំនាក់ទំនង 📞📲 #071 968 6805 , 010 801 584 , 069 328 600 , 088 922 7007៕
ដោយ:ភក្ដី


















No comments:
Post a Comment