ប្រជាពលរដ្ឋខ្មែរ ចំនួន១១០នាក់ មានទីលំនៅខេត្តស្វាយរៀង ទើបវិលត្រឡប់មកពីប្រទេសថៃ អាជ្ញាធរខេត្ត ដឹកជញ្ជូនទៅដល់លំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, August 8, 2025

ប្រជាពលរដ្ឋខ្មែរ ចំនួន១១០នាក់ មានទីលំនៅខេត្តស្វាយរៀង ទើបវិលត្រឡប់មកពីប្រទេសថៃ អាជ្ញាធរខេត្ត ដឹកជញ្ជូនទៅដល់លំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព


 ប្រជាពលរដ្ឋខ្មែរ ចំនួន១១០នាក់ មានទីលំនៅខេត្តស្វាយរៀង ទើបវិលត្រឡប់មកពីប្រទេសថៃ អាជ្ញាធរខេត្ត ដឹកជញ្ជូនទៅដល់លំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព


នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃទៅខេត្តស្វាយរៀង បានទទួលបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ សរុប ៦២,០៥៧នាក់ ស្រី ២៥,៦១៦នាក់ ដោយឡែកបងប្អូនពលករដែលមានទីលំនៅខេត្តស្វាយរៀង សរុបចំនួន ១១០នាក់ ស្រី ៤២នាក់ ។ ក្នុងនោះដែរបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលតាម៖

-ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង សរុបប្រមាណជា ៤៩,៧១២នាក់ ស្រីប្រមាណ ២, ៩២១នាក់ កុមារប្រមាណ ១,០៤៣នាក់ ដោយឡែកខេត្តស្វាយរៀង មានពលករសរុបចំនួន ៦៣នាក់ ស្រី ២៧នាក់

-តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបប្រមាណ ១១,៩៧៣នាក់ ស្រីប្រមាណ ៤,៥៥៨នាក់ (កុមារប្រមាណ ២៣៩នាក់ ស្រី ១០៥នាក់) ក្នុងនោះខេត្តស្វាយរៀង មានពលករសរុបចំនួន ៤៧នាក់ ស្រី ១៥នាក់ (កុមារ ១នាក់ )

-និងតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបប្រមាណ ៣៧២នាក់ ស្រីប្រមាណ ១៣៧នាក់ កុមារ ១០នាក់ ក្នុងនោះខេត្តស្វាយរៀង ០នាក់។ 


ក្រុមការងារបានដឹកជញ្ជូនបងប្អូនពលករខ្មែរ ១១០នាក់ ស្រី ៤២នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ ទៅដល់លំនៅដ្ឋានពួកគាត់វិញនៅខេត្តស្វាយរៀង នៅវេលាម៉ោង ០៣:៤៦ នាទី ទាបភ្លឺ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព។ 


បងប្អូនពលករខ្មែរយើងដែលត្រឡប់ពីប្រទេសថៃតាមច្រកបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ដែលត្រូវទៅខេត្តស្វាយរៀង សូមទំនាក់ទំនង 📞📲 #071 968 6805 , 010 801 584 , 069 328 600 , 088 922 7007៕












No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages