ក្រុមការងារចុះជួយសង្កាត់បាទី បានរៀបចំកាន់បិណ្ឌទី១២ និងប្រគេនទេយ្យទានជួនដល់វត្តទាំង៥ ក្នុងសង្កាត់
(ស្វាយរៀង): នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គាំ រីបូន និងលោកជំទាវ ជាប្រធាកក្រុមការងារចុះជួយគណបក្សសង្កាត់បាទី និងលោក សេង សីលា អភិបាលរងខេត្ត ជាអនុប្រធានក្រុមការងារចុះជួយគណបក្សសង្កាត់បាទី បានរៀបចំកាន់បិណ្ឌទី១២ និងប្រគេនទេយ្យទានជួនដល់វត្តទាំង៥ ក្នុងសង្កាត់បាទី ស្ថិតនៅភូមិច្រកឬស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
ពិធីបុណ្យកាន់បិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ តែងគោរព ប្រណិប័តន៍ ដើម្បីរំលឹក និងឧទិ្ទសកុសលដល់សាច់ញាតិ មាតាបិតា បុព្វការីជន ដែលបានលាចាកទៅលោកខាងមុខ។ ប្រជាពលរដ្ឋភាគច្រើន បានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាមចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ ខែភទ្របទ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ។
កាន់បិណ្ឌទី១២ និងប្រគេនទេយ្យទានជួនដល់វត្តទាំង៥ ចំនួនសរុប ៦,០០០,០០០៛ និង១០០០ដុល្លា ក្នុងមួយវត្តៗ ទទួលបាននូវទេយ្យទានដូចរួមមាន: អង្ករ៥០kg, មីជាតិ៣កេសតូច, ទឹកសុទ្ធវីតាល់៣កេស, ត្រីខ ៣យូ, ទឹកត្រី៣យូ, ទឹកស៊ីអ៊ីវ៣យូ, ថវិកា៥វត្តមួយវត្ត 600000៛ លោកគ្រូអាចារ្យ៥នាក់/១០០០០០៛
យាយជីតាជី២00នាក់/២0000៛ផងដែរ៕
ដោយ:ភក្ដី



















No comments:
Post a Comment