បងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលផ្ដល់ឱ្យបងប្អូនជិះរថយន្តក្រុងមិនបង់ប្រាក់ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ
បងប្អូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀងសប្បាយរីករាយណាស់នឹងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានឲ្យពួកគាត់ជិះរថយន្តក្រុងដោយមិនគិតថ្លៃក្នុងឱកាសបុណ្យភ្ជំបិណ្ឌកន្លងទៅថ្មីៗនេះ។
តាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងនៅក្នុងឱកាសសម្រាកការងារក្នុងពិធីបុណ្យភ្ជុំបិណ្ឌរដ្ឋបាលខេត្តបានត្រៀមរថយន្តសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។ ហើយនៅក្នុងសេចក្តីជូនដំណឹងនេះផងដែរ។ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំរថយន្តក្រុងចំនួន ១២ គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ៦ ថ្ងៃពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២៥ ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅដល់ស្រុកកំណើតហើយធ្វើដំណើរត្រឡប់មករាជធានីភ្នំពេញវិញផងដែរ។
សូមបញ្ជាក់ផងដែរថារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបបរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីបានរៀបចំរថយន្តក្រុងសម្រាប់ បងប្អូនធ្វើដំណើរទៅបណ្ដាលខេត្តនានា និងត្រឡប់មករាជធានីភ្នំពេញវិញដោយមិនគិតថ្លៃជារៀងរាល់ឆ្នាំនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរម្តងៗ។ ក្នុងគោលបំណងជូតកាត់បន្ថយការចំណាយថវិកាថ្លៃជិះរថយន្តឈ្នួលមក ជិះរថយន្តក្រុងមិនបង់ប្រាក់និងមានសុវត្ថិភាពទៀតផង។
បើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលខេត្តឲ្យដឹងថា។អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការដឹកជញ្ជូនបងប្អូនពិតជាពលរដ្ឋទាំងស្រុកកំណើតពីភ្នំពេញ ទៅខេត្តស្វាយរៀង និងពីស្វាយរៀង មកភ្នំពេញតាមផ្លូវជាតិលេខ ១ រដ្ឋបាលខេត្ត សហការជាមួយសាលារាជធានីភ្នំពេញត្រៀមរថយន្តចំនួន ១៥ គ្រឿងឆ្លងកាត់ខេត្តព្រៃវែងស្វាយរៀង បានដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋជាច្រើនពាន់នាក់ដែលបានធ្វើដំណើរទៅ មកទាំង ៨ ក្រុង ស្រុកប្រកបដោយសុវត្ថិភាព។
វណ្ណៈ











No comments:
Post a Comment