មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បើកយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, September 26, 2025

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បើកយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅខេត្តស្វាយរៀង

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បើកយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅខេត្តស្វាយរៀង


យុទ្ធនាការ «និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ» នេះ ត្រូវ​បាន​អាជ្ញាធរ​ដែនដី មន្ត្រីរាជការ កង​នគរបាល អាវុធហត្ថ កងយោធពលខេមរភូមិន្ទ កាកបាទក្រហម​កម្ពុជា ស.ស.យ.ក ខេត្ត និង សិស្សានុសិស្ស ប្រារព្ធ​ពិធី​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ ២០២៥ នេះ នៅ​ទី​រួម​ខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព លោក ឡុង សេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ទទួល​បន្ទុក​សម្របសម្រួល​ជាមួយ​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្វាយរៀង និង លោក ម៉ែន អេង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង។គួរ​រំលឹក​ថា យុទ្ធនាការ «និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ» Say No To Fake News បាន​ចាប់ផ្ដើម​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ០១ ខែ​មេសា ឆ្នាំ ២០២៥ ក្រោម​អធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកនាំពាក្យ និង​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន យុវជន អ្នកសារព័ត៌មាន អ្នកមាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម ជាច្រើន​នាក់​ទៀត​ផង​ដែរ។យុទ្ធនាការ​នេះ ត្រូវ​បាន​អនុវត្ត​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល ១២ ខែ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ០១ ខែ​មេសា ឆ្នាំ ២០២៥ រហូតដល់​ថ្ងៃ​ទី ៣១ ខែ​មីនា ឆ្នាំ ២០២៦ ហើយ​អ្នកចូលរួម​អនុវត្ត​យុទ្ធនាការ គឺ​មន្ទីរ​ព័ត៌មាន​រាជធានី-ខេត្ត ព្រមទាំង​ស្ថាប័ន មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់ដឹង​ជា​សាធារណៈ អំពី​គ្រោះថ្នាក់ និង​ផលវិបាក នៃ​ព័ត៌មាន​ក្លែងក្លាយ៕


អត្ថបទ ៖ ភក្ដី


































































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages