លោកអភិបាលក្រុងបាវិត ជួបសំណេះសំណាលនិងចែកអំណោយជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលមានជីវភាពខ្វះខាតនៅក្នុងសង្កាត់បាទី - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, September 30, 2025

លោកអភិបាលក្រុងបាវិត ជួបសំណេះសំណាលនិងចែកអំណោយជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលមានជីវភាពខ្វះខាតនៅក្នុងសង្កាត់បាទី

លោកអភិបាលក្រុងបាវិត ជួបសំណេះសំណាលនិងចែកអំណោយជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលមានជីវភាពខ្វះខាតនៅក្នុងសង្កាត់បាទី


(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានជួបសំណេះសំណាលនិងចែកអំណោយជូនដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតនៅក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។ 


លោក ឯក សារ៉ាត់ ចៅសង្កាត់បាទីបានឲ្យដឹងថា៖ប្រជាពលរដ្ឋទីទាល់ក្រដែលមានជីវភាពខ្វះខាតដែលត្រូវទទួលបានអំណោយនាពេលនេះមានចំនួន៣០០ គ្រួសារ និងសិស្សានុសិស្សចំនួន២០០នាក់ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បាទី ក្រុងបាវិត។


នៅក្នុងឱកាសនោះផងដែរលោក លឹម សៀងហេង អភិបាលក្រុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះសប្បុរសជនទាំងអស់ ដែលជាអ្នកវិនិយោគបានមកបណ្តាក់ទុន បង្កើតរោងចក្រសហគ្រាស មណ្ឌលកម្សាន្តនានា នៅក្នុងសង្កាត់បាទី ហើយមានចិត្តអាណិតអាសូរ និងបានផ្តល់ទេយ្យទានមានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានបានមួយកម្រិតផងដែរ។ 


លោកអភិបាលក្រុងបាវិតបានបន្តថា: នៅខេត្តស្វាយរៀង ដែលមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា ជាអភិបាលខេត្ត លោកបានបន្តខិតខំគៀងគ បន្ថែមស្វែងរកអ្នកវិនិយោគិនមកធ្វើការបណ្តាក់ទុនរកសុី បង្កើតជា ក្រុមហ៊ុន សហគ្រាស មណ្ឌលកម្សាន្តផ្សេងៗ នៅមូលដ្ឋានបង្កើតឱកាសឲ្យកូនចៅរបស់ប្រជាពលរដ្ឋមានការងារធ្វើនៅជិតផ្ទះ មិនចំណាកស្រុកទាំងប្រថុយប្រថានដូច្នេះសូមក្មួយៗដែលជាទំពាំងស្នងឬស្សី ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យទទួលបានលទ្ធផលល្អមានការងារធ្វើគ្រប់ៗដើម្បីកាត់បន្ថយភាពក្រីក្រនៅតាមលក្ខណ:គ្រួសារ។


សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទទួលបានអំណោយនាពេលនេះមានចំនួន៣០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានគ្រឿង ឧបភោគ បរិភោគ និងថវិកាចំនួន៥ម៉ឺនរៀល សិស្សានុសិស្សចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបាន សម្ភារៈ សិក្សា និងថវិកា២ម៉ឺនរៀល។ ហើយលោកអភិបាលក្រុងបាវិត និងសប្បុរសជន ក៏បានប្រគេននូវទេយ្យទានរួមមាន អង្ក៥០០គីឡូ, ត្រីខកំប៉ុង១០យួរ, ទឹកត្រី១០យួរ, ទឹកសុីអុីវ១០យួរ, ស្ករស ប៊ីចេង អំបិល ទឹកសុទ្ធ និងបច្ច័យចំនួន ៥៥០០ដុល្លារ ដល់ព្រះសង្ឃដែលគង់ចាំវស្សានៅវត្តដងទង់ផងដែរ៕

ដោយ:ភក្ដី






































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages